ព័ត៌មានអន្តរជាតិ

មេដឹកនាំសហភាពអឺរ៉ុប ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ ដៀម្បីដោះស្រាយការឡើង ថ្លៃតម្លៃថាមពល

ព្រុចសែល ៖ មេដឹកនាំនៃ រដ្ឋជាសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ បានយល់ព្រមលើ “ផែនទីបង្ហាញផ្លូវ” នៃវិធានការ ដើម្បីការពារអ្នកប្រើប្រាស់អឺរ៉ុប ពីការឡើងថ្លៃថាមពល នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

កិច្ចព្រមព្រៀងនេះត្រូវបាន សម្រេចបន្ទាប់ពីកិច្ចពិភាក្សាជាច្រើន ម៉ោងជុំវិញសំណើកាត់បន្ថយវិក្កយបត្រថាមពល ដែលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់សន្និសីទសារព័ត៌មានមួយថា កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលនេះកំណត់ “ផែនទីបង្ហាញផ្លូវដ៏រឹងមាំមួយ ដើម្បីបន្តធ្វើការលើប្រធានបទតម្លៃថាមពល”។

សេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូល ដែលបានបោះពុម្ពផ្សាយបានឲ្យដឹងថា សុចរិតភាពនៃទីផ្សារតែមួយត្រូវតែរក្សា “ក្រុមប្រឹក្សាអឺរ៉ុបបានយល់ស្របថា ដោយមើលឃើញពីវិបត្តិ ដែលកំពុងកើតមាន ការខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយតម្រូវការ ធានាសុវត្ថិភាព នៃការផ្គត់ផ្គង់ ជៀសវាងការបែងចែក និងការកាត់បន្ថយតម្លៃ ថាមពលសម្រាប់គ្រួសារ និងអាជីវកម្មនៅទូទាំងសហភាព ចាំបាច់ត្រូវពន្លឿន និងធ្វើឱ្យកាន់តែខ្លាំងក្លា”។

មេដឹកនាំបានអំពាវនាវ ដល់រដ្ឋមន្ត្រីថាមពល និងគណៈកម្មការអឺរ៉ុបឱ្យ “ដាក់ជូនការសម្រេចចិត្តជាក់ស្តែង” លើ “ច្រករបៀងតម្លៃ ថាមវន្តបណ្តោះអាសន្នលើប្រតិបត្តិការ ឧស្ម័នធម្មជាតិ” ដែលនឹងកំណត់ការឡើងថ្លៃ និងកំណត់តម្លៃលើឧស្ម័ន ដែលប្រើ ដើម្បីបង្កើតអគ្គិសនី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top