ព្រុចសែល៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្របានអនុម័តការប្រើប្រាស់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfizer-BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានអនុញ្ញាតសម្រាប់មនុស្សវ័យជំទង់ នៅក្នុងរដ្ឋចំនួន ២៧ នៃសមាជិកសហភាពអឺរ៉ុប។ អ្នកគ្រប់គ្រងយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ EMA លោក...
បរទេស៖ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីស្លង់ ប៉ូឡូញ ហុងគ្រី និងស៊ែប៊ី នឹងធ្វើ ទស្សនកិច្ចប្រទេសចិន ចាប់ពីថ្ងៃសៅរ៍ទៅ ក្នុងសញ្ញាមួយនៃការជំរុញពង្រឹង ចំណងការទូតជាមួយ អឺរ៉ុប ក្រោយសន្ធិសញ្ញាវិនិយោគបានជាប់គាំង។ រដ្ឋសភាអឺរ៉ុបនៅក្នុងខែនេះ បានផ្អាកការផ្តល់សច្ចានុម័ត លើសន្ធិសញ្ញាវិនិយោគមួយជាមួយចិន ប្រសិនបើទីក្រុងប៉េកាំងមិនដកទណ្ឌកម្មលើអ្នកនយោបាយសហភាពអឺរ៉ុប ធ្វើឲ្យមានការជាប់គាំងកាន់តែខ្លាំង ក្នុងចំណងមិត្តភាពចិននិងអឺរ៉ុប និងរារាំងក្រុមហ៊ុនសហភាពអឺរ៉ុបមិនឲ្យចូលទៅវិនិយោគក្នុងប្រទេសចិនបានច្រើន។ តាមសេចក្តីរាយការណ៍...
ព្រុចសែល៖ ជម្លោះរវាងសហព័ន្ធអឺរ៉ុបនិងក្រុមហ៊ុនឱសថ AstraZeneca ជុំវិញការរំលោភកិច្ចសន្យាដែលត្រូវបានចោទប្រកាន់នាពេលថ្មីៗនេះកំពុងត្រូវបានកាត់សេចក្តីនៅឯតុលាការក្រុងប្រ៊ុចសែលកាលពីថ្ងៃពុធ។ សហភាពអ៊ឺរ៉ុប ស្វែងរកការពិន័យជាប្រាក់ ដែលបានចេញឱ្យក្រុមហ៊ុន AstraZeneca ជុំវិញការរំលោភកិច្ចសន្យា ដែលបានបញ្ចប់កាលពីរដូវក្តៅមុន ដែលក្នុងនោះការផ្គត់ផ្គង់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលត្រូវបានសន្យាដល់រដ្ឋជាសមាជិកទាំង ២៧ បានខកខានក្នុងការផ្គត់ផ្គង់។ ក្នុងអំឡុងពេលសវនាការបន្ទាន់សហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុន AstraZeneca ថាបានពន្យារពេលការដឹកជញ្ជូន ដូច្នេះក្រុមហ៊ុនអង់គ្លេស – ស៊ុយអែតមួយនេះ អាចបម្រើចក្រភពអង់គ្លេសនិងប្រទេសដទៃទៀត។ ប្រសិនបើក្រុមហ៊ុន...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) លោក Hans Kluge នាយកប្រចាំតំបន់ កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យមានការ ប្រុងប្រយ័ត្ន ទោះបីជាមានការថយចុះ ប្រមាណ៦០ភាគរយ ចំពោះអ្នកដែលឆ្លងជំងឺកូវីដ-១៩ និងអ្នកស្លាប់នៅក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ នៅក្នុងតំបន់ ។ លោក...
ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចសន្យាទី៣ ជាមួយក្រុមហ៊ុនឱសថ BioNTech និង Pfizer ដោយធានានូវការបន្ថែមចំនួន ១,៨ ពាន់លានដូស នៃវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅចន្លោះឆ្នាំ២០២១ ដល់ ២០២៣ ។ គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កិច្ចសន្យាថ្មីតម្រូវឱ្យផលិតកម្ម...