បរទេស៖អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាពេលថ្មីៗនេះ បានប្រកាសសម្ពន្ធភាពសន្តិសុខត្រីភាគីថ្មី រួមបញ្ចូលទាំងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីជួយយោធាអូស្រ្តាលី ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ហើយនេះគឺជាបំណងដ៏ច្បាស់មួយ ដើម្បីប្រឆាំងនឹងប្រទេសចិន។ មេដឹកនាំនៃប្រទេសទាំង៣នោះ បានបង្ហាញសម្ពន្ធភាព ដែលមានឈ្មោះថា AUKUS នៅថ្ងៃពុធសប្ដាហ៍នេះ និងបានសង្កត់ធ្ងន់ថា នាវាមុជទឹក នឹងដើរដោយថាមពលនុយក្លេអ៊ែ ប៉ុន្តែមិនមានបំពាក់អាវុធនុយក្លេអ៊ែនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ទីផ្សារសម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់កម្ពុជា» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី...
ស៊ីដនី ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា ពលរដ្ឋអូស្រ្តាលីដែលរស់ នៅបរទេសអាចត្រូវជាប់គាំង “ជនជាតិអូស្រ្តាលី” ប្រសិនបើពួកគេត្រឡប់មកវិញ បន្ទាប់ពីរដ្ឋាភិបាល បានរឹតបន្តឹងច្បាប់ព្រំដែន របស់ខ្លួនដោយមិនបាន ជូនដំណឹងជាមុននោះទេ ។ ចាប់តាំងពីខែមីនា ឆ្នាំមុន ប្រទេសនេះ បានហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឱ្យចាកចេញពីប្រទេស...
បរទេស ៖ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមដង ផ្លូវនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងការចាក់សោរ (បិទខ្ទប់) រយៈពេលយូរ ខណៈដែលការបញ្ជា ឱ្យស្នាក់នៅផ្ទះនៅទីក្រុងធំទី ៣ របស់អូស្ត្រាលី Brisbane ត្រូវបានពង្រីកដើម្បីទប់ស្កាត់ការរីករាលដាលវីរុស។ យោងតាមសារព័ត៌មាន The Journal ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងការពារជាតិអូស្រ្តាលីប្រហែល...
បរទេស ៖ ប្រទេសអូស្រ្តាលី បានប្រកាសពីការស្លាប់ ទាក់ទងនឹងវីរុសកូវីដ១៩ ដំបូងបង្អស់របស់ខ្លួន នៅក្នុងការផ្ទុះវីរុស ក្នុងទីក្រុងស៊ីដនី នាថ្ងៃអាទិត្យនេះ ដែលជាទីក្រុងធំបំផុត របស់ប្រទេសនេះ កំពុងព្យាយាម គ្រប់គ្រងលើវីរុស បំលែងថ្មី Delta ។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ ប៉ូលីសអូស្រ្តាលី បាននិយាយកាលពីថ្ងៃច័ន្ទទី ២៨ មិថុនាថា អ្នកដេកហាលថ្ងៃ អាក្រាតកាយ២នាក់ ដែលបានរត់ចូលព្រៃ បន្ទាប់ពីភ្ញាក់ផ្អើល ដោយសារឃើញសត្វក្តាន់ មួយក្បាលនោះ គឺ ត្រូវបានជួយសង្គ្រោះ ហើយក៏ត្រូវបានផាកពិន័យ ជាបន្ទាន់ផងដែរ ចំពោះការបំពានច្បាប់ នៃជំងឺឆ្លង ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨...
ភ្នំពេញ៖ តាំងនាមឲ្យរដ្ឋាភិបាលអូស្រ្តាលី លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជុំវិញ ស្ថានការណ៍នយោបាយ និងសេរីនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ការបង្ហាញក្តីបារម្ភរបស់លោក Luke Arnold ធ្វើឡើងនៅចំពោះមុខលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយគ្នានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្តល់បរិក្ខារការពារខ្លួនបន្ថែម ដល់ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ព្រមទាំងអ្នករស់រានមានជីវិត ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីឌ-១៩ ដោយសារតែលទ្ធភាពទទួលបាន...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តគាំទ្រដល់ការ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ប្រកបដោយនិរន្តរភាព នៅកម្ពុជា ទាំងក្នុងអំឡុងនិងក្រោយពេល នៃជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកអគ្គរាជទូតរង លោក Luke Arnold រីករាយដែលបានចូលរួមជាមួយ លោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការ...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់លទ្ធភាព ទទួលបានទឹកស្អាត និងមានសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា ទាំងអស់ នៅឆ្នាំ២០២៥ ខាងមុខ ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា « នៅក្នុងការបោះពុម្ពផ្សាយចុងក្រោយ...