RHINELAND-PALATINATE, Germany៖ ប្រភពទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា លោក Abdel Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប បានយល់ព្រមបើកច្រក Rafah ចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានរថយន្ត ជំនួយមនុស្សធម៌ចំនួន ២០គ្រឿងដំបូងឆ្លងកាត់ ។ លោក បៃដិន បានថ្លែងប្រាប់ដល់អ្នកយកព័ត៌មានបន្ទាប់ពីហៅ Sisi...
គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា សេចក្តីរាយការណ៍ពីទូរទស្សន៍រដ្ឋ Nile បានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់ បានរងរបួសក្រោយពីអគ្គិភ័យដ៏ធំមួយ បានកើតឡើងនៅឯស្នាក់ការកណ្តាលសន្តិសុខ នៅក្នុងទីក្រុង Ismailia Canal នៃប្រទេសអេហ្ស៊ីប កាលពីព្រឹកថ្ងៃចន្ទនេះ ។ កម្លាំងការពារស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងមូលដ្ឋានត្រូវបានពង្រាយដើម្បីពន្លត់អគ្គិភ័យ ខណៈមូលហេតុនៃការឆាបឆេះនេះ...
តបតាមការអញ្ជើញ របស់ប្រធានគណបក្ស អនាគតមាតុភូមិ និងជាប្រធានព្រឹទ្ធសភា អេហ្ស៊ីប លោក Li Xi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃគណៈកម្មាធិការអធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិន បានអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអេហ្ស៊ីបពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ខែកញ្ញា ។អំឡុងពេលបំពេញទស្សនកិច្ច...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukrey និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើប្រធានបទចំណង ទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នាលើបញ្ហាអន្តរជាតិនានា។ ប្រភពដដែលបានសរសេរទៀតថាមន្ត្រីកំពូលទាំងពីរបានចង្អុលបង្ហាញរួមគ្នានូវសារៈសំខាន់នៃការបំពេញកិច្ចការងារជាដៃគូយុទ្ធសាស្ត្ររួមគ្នាឆ្ពោះទៅមុខទាំងតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសកម្មភាពយោធាផង។ ពួកគេក៏បានពិភាក្សាទៅលើបញ្ហាវិវឌ្ឍទៅ នៃតំបន់និងអន្តរជាតិជាពិសេសបញ្ហានៅស៊ូដង់ លីប៊ី និងនីហ្សៀ ព្រមទាំងលទ្ធផល នៃកិច្ចប្រជុំសម្រាប់ប្រទេសស៊ីរីកន្លងមកនិងក៏ដូចជាបញ្ហាទឹកដីប៉ាឡេស្ទីនផងដែរ។ ក្នុងនោះផងដែរភាគីទាំងពីរបានអះអាង នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងរយៈពេលខាងមុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់ផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសអេហ្ស៊ីប បានលើកឡើងអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងគែរថា នឹងមិនយល់ព្រមតាមការដាក់សំពាធរបស់អាមេរិក ដើម្បីផ្គត់ផ្គង់សព្វាវុធទៅឲ្យប្រទេសអ៊ុយក្រែន ឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា រដ្ឋាភិបាលអេហ្ស៊ីប បានបង្ហាញជំហយ៉ាងរឹងម៉ាំក្នុងការរក្សាអព្យាក្រិតចំពោះជម្លោះនៅអ៊ុយក្រែន ជាមួយនឹងរុស្សី ហើយមិនខ្វល់ទៅនឹងការស្នើសុំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនឡើយ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានព្យាយាមស្នើឲ្យរដ្ឋាភិបាលទីក្រុងគែរ ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែទោះបីជាបានខិតខំជាច្រើនដងក្តីអេហ្ស៊ីប នៅតែរក្សាការប្តេជ្ញាចិត្តមិនពាក់ព័ន្ធទៅនឹងជម្លោះនេះឡើយ។ ការជួបជុំពិភាក្សាគ្នាដើម្បីបញ្ចុះបញ្ចូលអេហ្ស៊ីប ក្នុងការលក់អាវុធនិងផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន បានធ្វើឡើងជាច្រើនដងហើយចុងក្រោយមានទាំងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ជាជាង១០ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីថាមពល នៃប្រទេសអេហ្ស៊ីប និងរដ្ឋមន្ត្រីថាមពល របស់ប្រទេសអារ៉ាប់រួម។ កិច្ចព្រមព្រៀងថ្មី ដែលគម្រោងសាងសង់ រោងចក្រផលិត ថាមពលអគ្គិសនីពីកម្លាំង ខ្យល់បក់ឬ Wind Power plant...
អង់ការ៉ា៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានព្រមព្រៀងគ្នាជាបន្ទាន់ ដើម្បីបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងផ្លាស់ប្តូរឯកអគ្គរដ្ឋទូត។ ការផ្លាស់ប្តូរនេះបានកើតឡើងក្នុងអំឡុងពេលទូរស័ព្ទដោយលោក Sisi ទៅកាន់លោក Erdogan ដើម្បីអបអរសាទរប្រធានាធិបតីតួកគីរូបនេះ ក្នុងការបោះឆ្នោតឡើងវិញរបស់លោក សម្រាប់អាណត្តិប្រធានាធិបតីថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងជាប្រវត្តិសាស្ត្រដែលភ្ជាប់អេហ្ស៊ីប...
បរទេស៖ ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឱ្យរដ្ឋអារ៉ាប់ ទាំងពីរ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ដែលជាយន្តហោះចម្បាំងបង្កើតជាឆ្អឹងខ្នង នៃកងទ័ពអាកាសរំដោះប្រជាជន (PLAAF) ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃច័ន្ទដែលចេញផ្សាយដោយ...
បរទេស ៖ ប្រទេសអេហ្ស៊ីប បានធ្វើការបដិសេធសំណើ របស់សហរដ្ឋអាមេរិក ក្នុងការបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះចម្បាំង របស់រុស្សីទាំងអស់ជាពិសេស សំដៅការធ្វើប្រតិបត្តិការ របស់រុស្សីនៅក្នុងប្រទេសស៊ីរី។ មន្ត្រីរដ្ឋាភិបាលអាមេរិក ជាច្រើន កន្លងមកបានធ្វើការ ស្នើសុំឲ្យរដ្ឋាភិបាលទីក្រុង Cairo តាំងតែពីខែកុម្ភៈនិងម្តងទៀត នៅក្នុងខែមិនាក្នុងការ កំណត់ដែនអាកាស ចំពោះ យន្តហោះនានា របស់ប្រទេសរុស្សីប៉ុន្តែអេហ្ស៊ីប មិនដែលបានធ្វើការឆ្លើយតបណាមួយនោះទេ...
បរទេស៖ កាសែតវ៉ាស៊ិនតោនប៉ុស្តិថ្មីៗនេះ បានធ្វើការចេញផ្សាយនូវឯកសារសំងាត់ៗជាច្រើន ដែលមានពាក់ព័ន្ធទៅនឹងផែនការសំងាត់ រវាងរដ្ឋាភិបាលប្រទេសអេហ្ស៊ីប និងរដ្ឋាភិបាល នៃប្រទេសរុស្សី។ ទោះបីជាយ៉ាងណាក្តី កាលពីថ្ងៃពុធម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទីក្រុងគែរ បានចេញមកធ្វើការបដិសេធព័ត៌មានទាំងនោះថា គឺជាព័ត៌មានមិនពិត ពីព្រោះថាប្រទេសអេហ្សីប មិនបានធ្វើការលួចផលិតគ្រាប់រ៉ូក្កែត ទៅឲ្យប្រទេសរុស្សី ដូចទៅនឹងការចោទប្រកាន់ឡើយ។ រំលឹកថាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះវ៉ាស៊ិនតោនប៉ុស្តិ បានចេញផ្សាយថាប្រធានាធិបតី នៃប្រទេសអេហ្ស៊ីប លោក Abdel Fatah...