បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសសាជាថ្មីថា ប្រទេសអ៊ីរ៉ង់គឺមិនដែលបានធ្វើការបញ្ជូនអាវុធយុទ្ធភ័ណ្ឌទាំងឡាយណា ទៅកាន់ភាគីជម្លោះអ៊ុយក្រែន និងរុស្សីឡើយ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ថាអ៊ីរ៉ង់បានធ្វើការផ្គត់ផ្កង់អាវុធ មួយចំនួនឲ្យទៅប្រទេសរុស្សី។ លោកអ្នកនាំពាក្យបាននិយាយថា៖ អ៊ីរ៉ង់តែងតែគោរពដល់ដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងឡាយ រួមទាំងអ៊ុយក្រែនផងដែរប៉ុន្តែអ៊ីរ៉ង់ក៏មានដែនកំណត់ផងដែរប្រសិនបើ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនោះ នៅតែត្រូវបានបន្តធ្វើឡើង។ គួរឲ្យដឹងដែរថាទាំងអ៊ុយក្រែន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានរិះគន់ថា “ការអះអាងដោយគ្មានមូលដ្ឋាន” ដោយនាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល (CIA) អំពីកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃសង្គ្រាមឃោសនា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេស បានដកស្រង់សម្តីលោក Nasser Kanaani ថា “ដើម្បីបន្តការទាមទារនយោបាយ ដោយគ្មានមូលដ្ឋានរបស់ពួកគេ និងសកម្មភាពប្រឆាំងអ៊ីរ៉ង់ខុសច្បាប់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយ “អន្តរាគមនិយម” របស់សហរដ្ឋអាមេរិក ទាក់ទងនឹងសិទ្ធិស្ត្រីអ៊ីរ៉ង់ គឺជាការលាក់ពុត ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងដំណោះស្រាយដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ...
បរទេស៖ បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បានបន្តធ្វើការនាំចូល ទំនិញរបស់រុស្សីកាន់តែច្រើនឡើង នៅក្នុងឆ្នាំនេះទោះបីជារុស្សី កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្លុកនេះ ជាច្រើនរួចមកហើយក្តីនេះបើយោងតាម ការបញ្ជាក់ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សា អភិវឌ្ឍយុទ្ធសាស្ត្រនិងគម្រោងរដ្ឋលោក Putin បានចោទប្រកាន់ ថាអឺរ៉ុបបាននៅតែបន្តធ្វើការប្រើប្រាស់ទំនិញរបស់រុស្សី ប៉ុន្តែបានព្យាយាមមិនអនុញ្ញាតិឲ្យទំនិញរបស់ ខ្លួននាំចូលមករុស្សីវិញឡើយ ហើយស្ថានភាពនេះនឹងមិនអាចបន្តបានរហូតនោះ ទេពីព្រោះថារុស្សីនឹងស្វែងរកដៃគូថ្មីដើម្បីមកជំនួសជាមិនខាន។ លោក Putin...
ញូវយ៉ក ៖ នៅក្នុងការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក មហាអំណាចពិភពលោក នៅទីស្នាក់ការអង្គការ សហប្រជាជាតិក្នុងទីក្រុងញូវយ៉ក បានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីគាំទ្រការ ដកអ៊ីរ៉ង់ចេញពីស្ថាប័ន ដែលបានផ្តល់ភារកិច្ចការពារ និងផ្តល់អំណាចដល់ស្ត្រី។ រដ្ឋសរុបចំនួន ២៩ បានបោះឆ្នោតគាំទ្រ ដំណោះស្រាយនេះ ខណៈដែលចំនួន៨ បានប្រឆាំង រួមទាំងប្រទេសចិន នីហ្សេរីយ៉ា អូម៉ង់ រុស្ស៊ី ប្រទេសចំនួន១៦...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ទីក្រុងតេអេរ៉ង់ សម្រាប់ការសម្រេច បាននូវកិច្ចព្រមព្រៀង “ល្អ យូរអង្វែង និងរឹងមាំ” នៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសនេះនឹង មិនឆ្លងកាត់បន្ទាត់ក្រហម របស់ខ្លួនដល់ទីបញ្ចប់នោះឡើយ ។ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា លោក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី កាលពីថ្ងៃពុធបានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មអវកាស។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា រវាងទីភ្នាក់ងារអវកាសអ៊ីរ៉ង់ (ISA) និងសាជីវកម្មអវកាសរដ្ឋ Roscosmos របស់រុស្ស៊ី នៅខាងក្រៅពិព័រណ៍យន្តហោះអន្តរជាតិ និង លំហអាកាសអ៊ីរ៉ង់លើកទី១១ នៅកោះ...
ភ្នំពេញ៖ លោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានថ្លែងសន្យានៅចំពោះមុខលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ថាសហភាពអឺរ៉ុបនឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ជូនដល់កម្ពុជាតាមការចាំបាច់ សំដៅជួយដល់បំណងអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Valdis Dombrovskis ដើម្បីពិភាក្សាអំពីការរឹតចំណង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani បានឲ្យដឹងថា អ៊ុយក្រែន មិនបានបង្ហាញភស្តុតាង ណាមួយសម្រាប់ការអះអាងរបស់ខ្លួន ដែលថារុស្ស៊ី បានប្រើប្រាស់យន្តហោះដ្រូនយោធាអ៊ីរ៉ង់ នៅក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។ ថ្មីៗនេះ អ្នកជំនាញមកពីប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីការចោទ ប្រកាន់នេះ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រស្ត្រីអ៊ីរ៉ង់ ដោយលើកឡើងថា ពួកគេត្រូវបាន រងផលប៉ះពាល់ស្មើគ្នា ដោយការដាក់ទណ្ឌកម្មឯកតោភាគី រយៈពេលវែង របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Nasser Kanaani បានឲ្យដឹងក្នុងសន្និសីទ សារព័ត៌មានមួយថា ស្ត្រីមិនត្រូវបាន...