តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri បានរិះគន់រដ្ឋអារ៉ាប់មួយចំនួន សម្រាប់ការធ្វើឱ្យមានទំនាក់ទំនង ធម្មតាជាមួយអ៊ីស្រាអែល ដោយលើកឡើងថា អន្តរកម្មជាមួយអ៊ីស្រាអែល មិនអាចធានាសន្តិសុខរបស់ ប្រទេសទាំងនេះបាននោះទេ។ លោក Bagheri បានប្រាប់កិច្ចប្រជុំមួយជាមួយ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ យោងតាមគេហទំព័ររបស់ ក្រសួងការបរទេសបានឱ្យដឹងថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ការឈ្លានពាន និងការកាន់កាប់នឹង មិននាំទៅរកសណ្តាប់ធ្នាប់ ស្ថិរភាព...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានប្រជាជនអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការឃុបឃិតគ្នាក្នុងទំនាក់ទំនងដ៏ជូរចត់ រវាងប្រទេសទាំងពីរ ដោយលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនង ប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ និងពហុស្រទាប់ជាមួយគ្នា។ លោក Saeed Khatibzadeh បានផ្តល់ការព្រមានជាប្រតិកម្ម ចំពោះការប្រមូលផ្តុំ នៅមុខស្ថានទូតអ៊ីរ៉ង់នៅទីក្រុងកាប៊ុល និងស្ថានអគ្គកុងស៊ុលនៅទីក្រុង Herat ក្នុងអំឡុងពេលនោះដុំថ្មត្រូវបានគប់លើ អគារការទូតរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរ របស់ប្រទេសបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងកាត់បន្ថយសមត្ថភាព ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងចំនួននៃចំណុចកណ្តាល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុង កិច្ចពិភាក្សានៅទីក្រុងវីយែន។ លោក Mohammad Eslami ប្រធានថាមពលបរមាណូបានឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) អ៊ីរ៉ង់មានដែនកំណត់លើចំនួន ដែលនឹងត្រូវបានអនុវត្ត ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានឈានដល់នៅទីក្រុងវីយែន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានឲ្យដឹងថា អ៊ីរ៉ង់នៅតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយអំពាវនាវសហគមន៍អន្តរជាតិឱ្យមាន “ផែនការ B” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោក Gantz បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយទៅកាន់ឯកអគ្គរដ្ឋទូតមកពីប្រទេសចំនួន ៨០ថា “យើងកំពុងប្រកួតប្រជែងនឹងពេលវេលា” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញ ក្នុងនាមរូបលោកផ្ទាល់។ លោកបានបន្ថែមថា តាំងពីខែសីហាមក អ៊ីរ៉ង់បានប្រែក្លាយពី ១០...
តេអេរ៉ង់ ៖ ប្រធាននុយក្លេអ៊ែររ បស់ប្រទេសបាន និយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឯកសារ ចាំបាច់ដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ជុំវិញសំណួរអំពីសកម្មភាពនុយក្លេអ៊ែរ កន្លងមករបស់ខ្លួន ។ លោក Mohammad Eslami ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានលើកឡើងថា “យើងបានផ្ញើឯកសារ នៅថ្ងៃទី២០ ខែមីនា...
តេអេរ៉ង់ ៖ សមាជិកសភាអ៊ីរ៉ង់ជាង ១៩០ នាក់ កាលពីថ្ងៃអង្គារបានជំរុញ ឱ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ទទួលបានការធានាដ៏រឹងមាំ ពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ សមាជិកសភា បានដាក់ការទាមទារ នៅក្នុងលិខិតមួយផ្ញើ ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ ដោយអំពាវនាវ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មី ដោយសហរដ្ឋអាមេរិក ចំពេលការចរចា ប្រកបដោយតម្លាភាព នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ បង្ហាញពីឆន្ទៈមិនល្អរបស់ទីក្រុងវ៉ាស៊ីនតោន និងកង្វះភាពហ្មត់ចត់ នៅក្នុងកិច្ចចរចា។ ធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Ali Bahadori Jahromi បានលើកឡើងថា ការដាក់ទណ្ឌកម្មប្រភេទនេះ គឺបង្ហាញយ៉ាងច្បាស់ពីសហរដ្ឋអាមេរិក...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចចរចា ជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយភាពខុសគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Saeed Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ របស់លោកថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបន្តកិច្ចពិភាក្សា និងសម្រាប់ ការដោះស្រាយភាពខុសគ្នា។ យើងបានបញ្ជូន...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានជំរុញ ឱ្យសហរដ្ឋអាមេរិក “មានភាពប្រាកដនិយម” ដើម្បីជួយឈាន ដល់កិច្ចព្រមព្រៀង មួយនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន សំដៅធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។ អ្នកការទូតអ៊ីរ៉ង់បានឲ្យដឹង...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការអះអាង ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួល ខុសត្រូវទាំងស្រុងទៅលើការផ្អាក ការពិភាក្សាគ្នារវាងរដ្ឋាភិបាល ទីក្រុងតេហរ៉ង់និងមហាអំណាចពិភពលោក ផ្សេងទៀតនៅក្នុងទីក្រុង Vienna ដែលធ្វើឡើងដើម្បីធ្វើឲ្យរស់រាន មានជីវិតឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Saeed Khatibzadeh បានថ្លែងប្រាប់ទៅកាន់សន្និសិទកាសែត ប្រចាំសប្តាហ៍ម្សិលមីញនេះថា៖ អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះលទ្ធផល នៃការលប់ចោលកិច្ចប្រជុំលើកនេះ គឺជាកិច្ចព្រមព្រៀងដែលនឹងអាចទទួល បានសមិទ្ធផលជាច្រើន។ លោកបន្តថា៖រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន...