ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតបវិញភ្លាមៗ នៅពេលបង្កើតឲ្យមាន កំហុសណាមួយនៅក្នុងតំបន់

តេហរ៉ង់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា រាល់ “កំហុស” របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការបង្កវិបត្តិនៅក្នុងតំបន់ នឹងទទួលបានការឆ្លើយ តបយ៉ាងម៉ឺងម៉ាត់ ពីប្រទេសអ៊ីរ៉ង់ ដែលនឹងធ្វើឱ្យពួកគេមានការ សោកស្តាយបំផុត ។

លោក Raisi បានថ្លែងនៅក្នុងអំឡុង ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kermanshah ភាគខាងលិចរបស់ប្រទេសអ៊ីរ៉ង់ថា “ជាអកុសល ប្រទេសមួយចំនួន នៅក្នុងតំបន់កំពុងឆ្លងកាត់អសន្តិសុខ និងអំពើភេរវកម្មពីលោកខាងលិច និងសហរដ្ឋអាមេរិកទៅកាន់តំបន់” ។

លោក Raisi បានថ្លែងថា “អ៊ីរ៉ង់មិនទទួលយកភាពអសន្តិសុខ និងវិបត្តិនៅក្នុងតំបន់ទេ ហើយការប្រព្រឹត្តកំហុសណាមួយនៅក្នុងតំបន់នេះ នឹងត្រូវបានឆ្លើយតបជាមួយ នឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគួរឱ្យសោកស្តាយ” ។

ការកត់សម្គាល់ របស់គាត់ បានកើតឡើងចំពេល ដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បំពេញទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់ រួមទាំងប្រទេស អ៊ីស្រាអ៊ែល និងអារ៉ាប៊ីសាអូឌីត ដែលជាសត្រូវរបស់អ៊ីរ៉ង់ផងដែរ ។ ដំណើរទស្សនកិច្ច របស់លោក បៃដិន ត្រូវបានគេចាត់ទុក យ៉ាងទូលំទូលាយថា មានគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ។

លោក Raisi បានថ្លែងថា អំណាច និង សមត្ថភាពយោធារបស់អ៊ីរ៉ង់ គឺជាការធានាសន្តិសុខសម្រាប់តំបន់ ដោយបន្ថែមថា អន្តរាគមន៍របស់ជនបរទេស រួមទាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់នឹង នាំទៅរកវិបត្តិ និងអសន្តិសុខតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅs បុប្ផាមករា

To Top