ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ ណាតូនឹងផ្តើមសង្គ្រាមមុន ប្រសិនបើរុស្សីមិនបានចាប់ផ្តើម វាយចូលអ៊ុយក្រែនទេនោះ

បរទេស៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា ប្រសិនបើលោក Vladimir Putin មិនមានគំនិតផ្តួចផ្តើមទេ ចំពោះប្រតិបត្តិការយោធា នៅអ៊ុយក្រែន នោះណាតូប្រាកដណាស់ នឹងប្រកាសសង្គ្រាម ប្រឆាំងរុស្សីជាមិនខាន តាមរយៈឡេសយកទីកដី Crimea មកវិញដែលជាតំបន់ធ្លាប់ត្រូវបានទាមទារ ដោយអ៊ុយក្រែនជាយូរមកហើយនោះ។

មេដឹកនាំរូបនេះបន្តទៀតថា៖ លោកខាងលិចគឺជាប្លុកដែលមានទំនោរប្រឆាំង ទៅនឹងឯករាជ្យរបស់រុស្សីខ្លាំងជាងគេបំផុត ហើយណាតូគឺជាអង្គភាពដ៏គ្រោះថ្នាក់មួយ ដែលគ្មានមើលឃើញឧបសគ្គណាមួយចំពោះមុខ នៃការបង្កើនគោលនយោបាយរបស់ខ្លួនឡើយ។

គួរឲ្យដឹងដែរថាទឹកដី Crimea គឺជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សី ក្នុងសម័យចក្រភពមុនពេលដែលវាត្រូវបានប្រគល់ ទៅឲ្យអ៊ុយក្រែន ក្នុងឆ្នាំ១៩៥៤ក្នុងអាណត្តិនៃមេដឹកនាំ សហភាពសូវៀតលោក Nikita Kruschev ឆ្នាំ១៩៥៤ហើយបន្តធ្លាក់ ក្នុងការគ្រប់គ្រងរបស់អ៊ុយក្រែន រហូតដល់ឆ្នាំ២០១៤ដែលពលរដ្ឋក្នុងតំបន់ Crimea បាននាំគ្នាបោះឆ្នោតដើម្បីចូលរួម ជាមួយនឹងរុស្សី នេះបើយោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top