ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា មានសមត្ថភាពគ្រប់គ្រាន់ អាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរ

បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃមេដឹកនាំកំពូល របស់អ៊ីរ៉ង់លោក Ali Khamenei កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា អ៊ីរ៉ង់នៅពេលនេះគឺ មានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនទាន់មានការសម្រេចចិត្ត បែបនយោបាយណាមួយ ដែលស្ថិតនៅក្នុងជម្រើសដើម្បីធ្វើឡើងនោះទេ។

លោក Kamal Kharrazi ទឹកប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ប្រាប់ទៅកាន់កាសែត Al Jazeera ថា៖ក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះយើង មានលទ្ធភាពក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមបានទៅដល់ ៦០ភាគរយ ហើយយើងអាចផលិតបានទៅដល់ ៩០ភាគរយ ដោយងាយស្រួលបំផុត។

ការប្រកាសរបស់អ៊ីរ៉ង់ បែបនេះត្រូវបានធ្វើឡើងនៅក្រោយបន្តិច ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាង ក្នុងការការពារមិនឲ្យទីក្រុងតេហរ៉ង់សម្រេចបាន នូវការផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយការសន្យាដោយមេដឹកនាំអាមេរិករូបនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលនៃ ទសន្សកិច្ចរបស់លោក នៅក្នុងប្រទេសអ៊ីស្រាអ៊ែល៕

ប្រែសម្រួល៖ ស៊ុន លី

To Top