យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា អ៊ីស្រាអែល “នឹងប្រយុទ្ធរហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់” ទោះបីជាមានការខិតខំប្រឹងប្រែងជាថ្មី ចំពោះកិច្ចព្រមព្រៀងផ្លាស់ប្តូរថ្មីរវាងភាគីជម្លោះទាំងពីរក៏ដោយ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអ៊ីស្រាអែលម្នាក់បានបញ្ជាក់ប្រាប់ស៊ីនហួថា កិច្ចពិភាក្សា ដែលសម្របសម្រួលដោយកាតា ក្នុងការសម្របសម្រួលជាមួយអាមេរិក បានបន្តឡើងវិញហើយ។ មន្ត្រីរូបនេះបានលើកឡើងថា “មិនទាន់មានសំណើជាក់លាក់ណាមួយ ត្រូវបានដាក់នៅលើតុនៅឡើយទេ” ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែល...
បរទេស ៖ សារព័ត៌មាន Axios និងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយលើកឡើងប្រភពពីមន្ត្រី និងអ្នកដែលដឹងអំពីការចរចា ដែលកំពុងបន្តថា ប្រទេស អ៊ីស្រាអែល បានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា របស់ខ្លួនក្នុងរយៈពេលខ្លីនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រ ចូលទៅក្នុងបណ្តាញផ្លូវរូងក្រោមដី របស់ក្រុមហាម៉ាស នៅក្រោមតំបន់ហ្គាហ្សា ។ មន្ត្រីអ៊ីស្រាអែលបានបដិសេធ មិនធ្វើអត្ថាធិប្បាយលើប្រតិបត្តិការ ដែលត្រូវបានចោទប្រកាន់នេះ ដែលអាចបង្កគ្រោះថ្នាក់ដល់ អាយុជីវិតរបស់ចំណាប់ខ្មាំងជាង ១០០ នាក់ នោះទេ។ យោងតាមសារព័ត៌មាន RT...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារជនភៀសខ្លួន ប៉ាឡេស្ទីនរបស់អង្គការ សហប្រជាជាតិបានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFកំពុងរៀបចំដំណាក់កាលសម្រាប់ការបណ្ដេញប្រជាជនប៉ាឡេស្ទីន យ៉ាងច្រើនចូលទៅក្នុងប្រទេសអេហ្ស៊ីប ខណៈពេលដែលបង្កើតលក្ខខណ្ឌ ដែលនឹងធ្វើឱ្យពួកគេមិនអាចត្រឡប់ទៅផ្ទះដែលត្រូវបានបំផ្លាញរបស់ពួកគេ នៅក្នុងតំបន់ហ្គាហ្សាថែមទៀតផង។ ដោយឡែកប្រធានទីភ្នាក់ងារ ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini បានសំភាសកាលពីថ្ងៃសៅរ៍ ជាមួយនឹងកាសែត...
យេរ៉ូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Herzi Halevi បានឲ្យដឹងថា យោធាបានពង្រីកប្រតិបត្តិការ ជើងគោកប្រឆាំងនឹងក្រុមហាម៉ាសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាតំបន់មួយ ដែលត្រូវបានចាត់ទុកថាជា “តំបន់សុវត្ថិភាព” ។ លោក Halevi ដែលជាប្រធាន អគ្គសេនាធិការ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងក្នុងអំឡុងដំណើរ ទស្សនកិច្ចមួយនៅឯកងពល Gaza របស់អ៊ីស្រាអែលថា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យអ៊ីស្រាអែល ត្រូវតែបាននាំយកទៅតុលាការ អន្តរជាតិជុំវិញ សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានការបន្តកើនឡើង រវាងរដ្ឋាភិបាល ទីក្រុងយេរូសាឡឹម និងក្រុមហាម៉ាស់។ លោកប្រធានាធិបតីរូបនេះ បានប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិ...
បរទេស ៖ អ៊ីស្រាអែល បាននិយាយថា ចំណាប់ខ្មាំងកាន់តែច្រើន ដែលត្រូវបានក្រុមហាម៉ាស់ចាប់ ចាប់តាំងពីការវាយប្រហារ ឆ្លងព្រំដែនរបស់ក្រុមសកម្ម ប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា នឹងត្រូវបានផ្លាស់ប្តូរ ជាមួយអ្នកទោសប៉ាឡេស្ទីន នៅក្នុងអ្វីដែលជាថ្ងៃទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ដ៏សំខាន់ចូលទៅក្នុងតំបន់ហ្គាហ្សា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពជាបណ្ដោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកម៉ោងក្នុងតំបន់កាលពីព្រឹកថ្ងៃសុក្រនេះ។ រថយន្តដឹកជំនួយរាប់រយគ្រឿង បានត្រៀមរួចជាស្រេច ដើម្បីធ្វើដំណើរចូលទៅក្នុងក្របខណ្ឌ ប៉ាឡេស្ទីន ដែលហែកហួរដោយសង្រ្គាម ខណៈដែលចំណាប់ខ្មាំងដំបូងគេគ្រោង នឹងដោះលែងនៅពេលក្រោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីកងកម្លាំង ការពារអ៊ីស្រាអែល (IDF)...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានឡោមព័ទ្ធ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង លើសពី ១៤,០០០នាក់ចាប់តាំង ពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស...
បរទេស ៖ អ៊ីស្រាអ៊ែលកំពុងពិចារណា ក្នុងការជួលអតីត នាយករដ្ឋមន្ត្រី អង់គ្លេសលោក Tony Blair ជាអ្នកសម្របសម្រួល មនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា នេះបើយោងតាមការ ចេញផ្សាយរបស់កាសែត RTកាលពីថ្ងៃចន្ទម្សិលមិញនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងការប៉ុនប៉ងដើម្បីបន្ធូរបន្ថយ ការព្រួយបារម្ភជាអន្តរជាតិ លើការស្លាប់ជនស៊ីវិលលើសលប់ នៅក្នុងបញ្ហាជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជាអ្វីដែលរដ្ឋាភិបាល ក្រុងយេរូសាឡឹម នឹងព្យាយាមធ្វើ...