បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានកំពុងដាក់ខ្លួន ឯងនៅក្នុងទីតាំងមួយដ៏គ្រោះថ្នាក់ និងប្រឈមមុខទៅនឹងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សី។ ការលើកឡើងនេះដើម្បីជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសអាមេរិកលោក Ned Price ដែលថ្មីៗនេះលោកបានស្តីបន្ទោសរុស្សីថា គឺជាអ្នកដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានស្ថេរភាព និងមិនអាចព្យាករណ៍ទុកជាមុនបាន។ ទោះបីជាយ៉ាងណាក្តីលោកស្រី Zakharova បានបន្ថែមថាផ្ទុយទៅវិញអាមេរិកនោះទេ ដែលបានព្យាយាមធ្វើឲ្យទំនាក់ទំនងមិនមានភាពល្អប្រសើរ ខណៈដែលរុស្សីបានខិតខំថែរក្សាទំនាក់ទំនងក្នុងពេលដែលអាមេរិកមិនមានការប្តេជ្ញាចិត្តសោះឡើយ ចំពោះរឿងនេះ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរ យោធាសហរដ្ឋអាមេរិកពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែងនៅក្នុង គណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំ មួយនៅចុងសប្តាហ៍អំពីការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។ មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញ ពីគំនិតរបស់លោកលើសង្រ្គាម នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។ សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។...
គៀវ៖ ទីក្រុងគៀវ បានច្រានចោលការអត្ថាធិប្បាយ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ដែលថា អ៊ុយក្រែន គួរតែស្វែងរកផែនការសន្តិភាព ដែលបានចរចាជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលទៅក្នុង សង្រ្គាមលោកមួយផ្សេងទៀត។ លោក Kissinger បានសរសេរនៅក្នុង The Spectator ថា មេដឹកនាំអឺរ៉ុបានដើរទៅដេកលង់លក់ ចូលទៅក្នុងសង្រ្គាមលោកលើកទីមួយ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។ ហើយសន្ធិសញ្ញា Versailles លោកបានសរសេរថា បានបន្សល់ទុកនូវរចនាសម្ព័ន្ធអំណាច ដែលផុយស្រួយជាងអ្វីដែលវាបានជំនួស...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថាពិតជា មានផែនការសម្លាប់មេទ័ពកំពូលរុស្សី ពីសំណាក់អ៊ុយក្រែនពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនឹង មិនគាំទ្រចំពោះគំនិតនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា អាមេរិកបានស្រាវជ្រាវរកឃើញ ផែនការដ៏សំងាត់នេះដែលអ៊ុយក្រែន បានដាក់ផែនការប៉ុនប៉ង់ ធ្វើឃាតមេបញ្ជាការទ័ពលោក Valery Gerasimov...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេទ័ព របស់លោកនៅថ្ងៃតែមួយ កងកម្លាំងរបស់លោក បានបាញ់បង្ហោះគ្រាប់មីស៊ីល ១គ្រាប់ទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន ។ លោក ពូទីន បានចំណាយពេលភាគច្រើន នៅថ្ងៃសុក្រនៅឯទីស្នាក់ការកណ្តាលនៃ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ អ៊ុយក្រែនកំពុងធ្វើការដើម្បីស្ដារអគ្គិសនីដល់មន្ទីរពេទ្យ ប្រព័ន្ធកម្តៅ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្សេងទៀតនៅក្នុងទីក្រុងធំៗ បន្ទាប់ពីរលកចុងក្រោយនៃការវាយប្រហាររបស់រុស្ស៊ី មកលើបណ្តាញអគ្គិសនីបានជំរុញឱ្យមានការចោទប្រកាន់ថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ គ្រាប់មីស៊ីលដែលបានបាញ់ កាលពីថ្ងៃសុក្របានធ្វើឱ្យទីក្រុង ជាច្រើនចូលទៅក្នុងភាពងងឹត ដាច់ទឹក...
បរទេស៖ ក្រុមហ៊ុនថាមពលរដ្ឋ របស់អ៊ុយក្រែន Ukrenergo បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃសុក្រ ចំពេលមានរបាយការណ៍ អំពីរលកថ្មី នៃការវាយប្រហារមីស៊ីលរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសអ៊ុយក្រែន ។ ប្រតិបត្តិករ បានរាយការណ៍ថា ខ្លួនបានចុះបញ្ជីការ ប្រើប្រាស់អគ្គិសនីធ្លាក់ចុះជាង ៥០ភាគរយ នៅទូទាំងប្រទេស ដោយស្ថានភាពនេះបង្កើតបានជា “ការដាច់ប្រព័ន្ធ”។ យោងតាមសារព័ត៌មាន RT...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង...
គៀវ៖ សារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសហភាពអឺរ៉ុប ជួយអ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវត្រជាក់។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលកំពុង និយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុប តាមរយៈតំណភ្ជាប់វីដេអូថា “ខ្ញុំជំរុញឱ្យអ្នកបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យយើងអាច រក្សាការផ្គត់ផ្គង់ថាមពល...