ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់អាទិភាព ១០ចំណុច សម្រាប់ឆ្នាំ២០២៣ ជាពិសេសជ័យជំនះ លើសង្គ្រាមជាមួយរុស្ស៊ី

គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃអង្គារបានគូសបញ្ជាក់ អំពីអាទិភាពចំនួន ១០ចំណុច របស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ រួមទាំងការគាំទ្រ សម្រាប់កងទ័ព និងវិស័យសន្តិសុខ និងការពារជាតិ ទាំងមូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram របស់លោកថា “ឆ្នាំ២០២៣ គួរតែជាឆ្នាំនៃជ័យជំនះរបស់អ៊ុយក្រែន។ យើងធ្វើបានល្អបំផុត សម្រាប់រឿងនេះ” ។ លោកបានកត់សម្គាល់ថា ការធ្វើសមាហរណកម្ម ទៅក្នុងសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក៏ជាគោលដៅកំពូល សម្រាប់អ៊ុយក្រែនផងដែរ ។

ក្នុងចំណោមអាទិភាពនានា គឺការកសាងឡើងវិញ ក្រោយជម្លោះ សន្តិសុខថាមពល ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងការគាំទ្រដល់អតីតយុទ្ធជនសង្គ្រាម។ លោក Shmyhal បានបន្ថែមថា រដ្ឋាភិបាលក៏នឹងផ្តោតលើការអភិវឌ្ឍន៍ការអប់រំ និង ការអនុវត្តវិមជ្ឈការ សោធននិវត្តន៍ និងកំណែទម្រង់ រដ្ឋបាលសាធារណៈ៕

To Top