បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជាជាង១០លាននាក់ ត្រូវបានកាត់ផ្តាច់ចេញពីការប្រើប្រាស់ ថាមពលអគ្គិនសី បន្ទាប់ពីការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សី តាមរយៈគ្រាប់មីស៊ីលយ៉ាងច្រើន។ ការថ្លែងការណ៍ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ដែលបានអះអាងទៀតដែរថា ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារចុងក្រោយនេះផងដែរខណៈដែលចំនួន នៃអ្នកស្លាប់អាចនឹងបន្តកើនឡើងនៅឡើយ។ លោក...
បរទេស៖ មេបញ្ជាការកំពូល របស់សហរដ្ឋអាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗទៅលើស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងជាពិសេសអ្វីទៅដែលអ៊ុយក្រែន បានកំណត់ថាជាភាពជោគជ័យរបស់ខ្លួននោះ គឺនឹងមិនអាចកើតឡើង ក្នុងរយៈពេលឆាប់ៗនោះឡើយ ទោះបីជាបច្ចុប្បន្នកំពុងដណ្តើមបាន ទីតាំងមួយចំនួនពីរុស្សីវិញក្តី។ ថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃម្សិលមិញនេះ លោក Milley បានបញ្ជាក់ថាលទ្ធភាពនៃជ័យជំនះ របស់អ៊ុយក្រែន ដែលកន្លងមករដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះថា អំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានលុបបំបាត់ចោលទាំងស្រុង និងក៏ដូចជាឥទ្ធិពលទាំងឡាយរបស់រុស្សីផងដែរ។ លោកប្រធានាធិបតីបានបន្តបែបនេះថា៖ គ្មានអ្នកណាម្នាក់អាចលើកលែងទោសឡើយ សម្រាប់អំពើពុករលួយ សម្រាប់អនាគតរបស់អ៊ុយក្រែនហើយ ពីព្រោះថាអំពើពុករលួយ និងក្រុមមនុស្សពុករលួយទាំងនោះ គឺបានចាកចេញពីប្រទេសអស់ហើយ ក្នុងអំឡុងពេលនៃការចាប់ផ្តើមលុកលុយ ដោយរុស្សីកាលពីខែកុម្ភៈមកម្ល៉េះ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការវាយប្រហារបន្ថែមទៀត ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃបន្ទាប់ពីការ ទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយ របស់រុស្ស៊ីក្នុងសង្គ្រាម ។ ក្រុមមន្ត្រីបានលើកឡើងថា រោងចក្រផលិតឧស្ម័ន នៅភាគខាងកើត និងរោងចក្រផលិតមីស៊ីលនៅ Dnipro គឺជាគោលដៅចុងក្រោយបង្អស់ ។ ផ្នែកខ្លះនៃអ៊ុយក្រែន បានឃើញការធ្លាក់ព្រិលជាលើកដំបូង...
ភ្នំពេញ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភ អំពីការរំពឹងទុក សម្រាប់កញ្ចប់ជំនួយ នាពេលអនាគត របស់អាមេរិកដល់ អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាមួយ ក្នុងចំណោមសភាទាំង២ របស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាសប្ដាហ៍មុន។...
បរទេស៖មន្ត្រីយោធារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ប្រាប់ទៅកាន់បណ្តាញដៃគូអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចថា ខ្លួនពិតជាបានបាញ់មីស៊ីលក្បែរទៅនឹងព្រំដែនប៉ូឡូញពិតមែន ប៉ុន្តែក្នុងគោលបំណងដើម្បីបាញ់ស្កាត់មីស៊ីល របស់រុស្សីប៉ុណ្ណោះ។ រដ្ឋាភិបាលទីក្រុងគៀវដែលដំបូងឡើងបានបន្ទោសហេតុការណ៍ ផ្ទុះមីស៊ីលចំនួន២ដងនៅក្នុងប្រទេសប៉ូឡូញដែលបានធ្វើឲ្យស្លាប់ពលរដ្ឋស៊ីវិល២នាក់នោះថា គឺរុស្សីជាអ្នកបង្កប៉ុន្តែនៅពេលនេះទំនងប្រហែលជាបានទទួលយកការពិតថាវាគឺជាមីស៊ីលរបស់អ៊ុយក្រែននោះទេ។ មន្ត្រីអាមេរិកដែលបានទទួលព័ត៌មានពីអ៊ុយក្រែននោះ បាននិយាយថា អ៊ុយក្រែនបានបញ្ជាក់ប្រាប់ក្រុមការងារថាពិតជាបានប្រើប្រាស់មីស៊ីលបាញ់នៅក្បែរព្រំដែនប៉ូឡូញ ដើម្បីបាញ់ស្ទាក់មីស៊ីលរុស្សីហើយមិនច្បាស់ទេថា វាបានធ្លាក់នៅប៉ូឡូញនិងបានស្នើសុំឲ្យអាមេរិក ជួយធ្វើការពិនិត្យផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ...
បរទេស៖ អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនៃមន្ទីរសេតវិមានលោក Patrick Ryder កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលដំណឹងអំពីរបាយការណ៍ដែល មីស៊ីលជាច្រើនគ្រាប់បាន ហោះធ្លាក់នៅក្នុងដែនដីរបស់ប្រទេសប៉ូឡូញ និងបានសម្លាប់មនុស្ស២នាក់ផងប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ សេតវិមាននៅមិនទាន់បានទទួល បានភស្តុតាងច្បាស់ លាស់នៅឡើយទេ។ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាបណ្តាញសារព័ត៌មាននៅលោកខាងលិច មួយចំនួននិងអ្នកនយោបាយបាននាំគ្នាអះអាងថារុស្សី គឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយមីស៊ីល លើកនេះទោះបីជាយ៉ាងណាក្តីមិនមាន អ្នកណាម្នាក់អាចផ្តល់ភស្តុតាងលំអិតអំពី ការចោទប្រកាន់នេះនោះទេ។ លោក Ryder...
បរទេស៖ក្រុមហ៊ុនប្រេងរបស់ប្រទេសហុងគ្រី MOL កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានអះអាងថា ប្រេងឆៅរបស់ប្រទេសរុស្សីត្រូវបានកាត់ផ្តាច់ការបង្ហូរមកកាន់ប្រទេស របស់ខ្លួនដោយសារអ៊ុយក្រែន បានសម្រេចចិត្តបិទដំណើរការបំពង់បង្ហូរត្រង់ចំណុច Druzhba ដែលជាកន្លែងស្តុកទុកប្រេងឆៅបណ្តោះអាសន្នមុន ចែកចាយទៅកាន់ប្រទេសផ្សេងទៀត។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងគៀវបានធ្វើសេចក្តីប្រកាសប្រាប់ពីមូលហេតុជាផ្លូវការ ដែរថាដោយសារតែមានការវាយប្រហារដោយមីស៊ីល ជាច្រើនពីសំណាក់រុស្សីបានធ្វើឲ្យស្ថានីយ អគ្គិសនីក្បែរទៅនឹងព្រំដែនបេឡារូសត្រូវបានផ្អាក ដំណើរការហើយវាគឺជាកន្លែងដែលផលិតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ស្ថានីយបំពង់បង្ហូរប្រេង Druzhba នេះ។ ក្រុមហ៊ុន MOL បានបញ្ជាក់ដែរថាមិនត្រឹមតែប្រទេសហុងគ្រីប៉ុណ្ណោះទេ ដែលត្រូវបានបិទដំណើរការ ទទួលប្រេងឆៅពីរុស្សីក្នុងនោះប្រទេសឆេកនិងប្រទេសស្លូវ៉ាគីក៏កំពុងស្ថិតនៅក្នុងស្ថានភាព ដូចគ្នាផងដែរ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ប្រទេសរុស្សីបានបើកការវាយប្រហារតាមរយៈ គ្រាប់មីស៊ីលដល់ទៅ ៨៥ដង ដែលជាលទ្ធផលបានបំផ្លិចបំផ្លាញ នូវប្រព័ន្ធបណ្តាញថាមពលរបស់ ក្រុមហ៊ុនជាច្រើនកន្លែង។ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃអង្គារយប់មិញនេះ បានអះអាងថារុស្សីបានបើកការវាយប្រហារ តាមមីស៊ីលសំដៅសំខាន់ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន និងក្នុងទ្រង់ទ្រាយធំហើយការ វាយប្រហារនេះបានធ្វើឡើង ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំអ៊ុយក្រែន...