បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពនានាថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើល ការកែប្រែដែលអាចកើតមាន នៃយន្តហោះគ្មានមនុស្សបើកទំនើបរបស់ខ្លួន ដើម្បីឱ្យយន្តហោះទាំងនោះអាច បញ្ជូនទៅឱ្យអ៊ុយក្រែនបាន។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ សហរដ្ឋអាមេរិកបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានបដិសេធ មិនផ្តល់ឱ្យទីក្រុងគៀវនូវ យន្តហោះគ្មានមនុស្សបើក (UAV) នេះបានទេ ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាពបច្ចេកវិទ្យា ក៏ដូចជាការភ័យខ្លាចថា ការផ្តល់នេះអាចបង្កើនជម្លោះ។ យោងតាមសារព័ត៌មាន...
បាលី៖ ចាត់ទុកថាជាសញ្ញាល្អមួយណាស់ទៅហើយ ដែលមេដឹកនាំកំពូល អាមេរិក-ចិន បានជំទាស់នឹងការវាយឆ្មក់ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីអាមេរិក បន្ទាប់ពីជំនួបជាលើកដំបូង ជាមួយសមភាគីចិន។ បន្ទាប់ពីកិច្ចប្រជុំកំពូលទល់មុខគ្នា លើកដំបូងចាប់តាំងពីគណបក្សប្រជាធិបតេយ្យ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី កាលពីពីរឆ្នាំមុន លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកោះបាលីថា រូបលោក និងលោក ស៊ី...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ របស់ពួកគេក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ដែលជាការជួបជុំលើកដំបូង របស់ពួកគេចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ជាមួយនឹងភាពប្រេះឆាកាន់តែជ្រៅ ក្នុងចំណោមរដ្ឋជាសមាជិកជុំវិញសង្គ្រាម និងថាមពល និងសន្តិសុខស្បៀងពិភពលោក។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានអង្គុយនៅការជួបជុំអន្តរជាតិ ទល់មុខគ្នាជាលើកដំបូងចាប់តាំងពី លោកប្រធានាធិបតី...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែន មានបំណងទាក់ទាញជំនួយបរទេស ចំនួន ៧,៨ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។ លោក Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវថា អ៊ុយក្រែនកំពុងពឹងផ្អែក លើការទទួលបាន ៤,៨ពាន់លានដុល្លារពីដៃគូអន្តរជាតិ ក្នុងខែនេះ ហើយប្រាក់ដែលនៅសល់ក្នុងខែធ្នូ។ លោក...
គៀវ៖ ឧត្តមសេនីយអាមេរិកម្នាក់បានឲ្យដឹងថា ឧបទ្វីបគ្រីមៀរបស់រុស្សី អាចនឹងត្រូវរងការទម្លាក់គ្រាប់បែកពីកាំជ្រួចរយៈចម្ងាយឆ្ងាយ Himars ដ៏សាហាវ បន្ទាប់ពីការបាត់បង់តំបន់ Kherson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National ។ ជាមួយនឹងអាវុធ ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ៩០គីឡូម៉ែត្រ ទីក្រុងមូស្គូ ត្រូវបានគេយល់ថា បានបញ្ជាឱ្យមានការជម្លៀសមូលដ្ឋានឧទ្ធម្ភាគចក្រនៅជិតឧបទ្វីប ដែលរុស្ស៊ីកាន់កាប់ក្នុងឆ្នាំ២០១៤ ។ ឧត្តមសេនីយ Ben...
គៀវ៖ រុស្ស៊ី យល់ព្រមបើកឲ្យមានការចរចាលើអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានច្រានចោលការបង្កកជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសឡើងវិញ នេះបើយោងតាមសេវាសារព័ត៌មានរបស់ NSDC។ លោក Danilov បានលើកឡើងថា...
ភ្នំពេញ៖ នៅចំពោះអ្នកសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាក់ថាបញ្ហា សង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន ជាដុំថ្មក្ដៅសម្រាប់អាស៊ាន។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងប្រជាប្រធានអាស៊ានឆ្នាំ២០២២ បានលើក ឡើងនៅក្នុងសន្នីសិទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២ នៅវិមានសន្តិភាព ថា«ចំពោះស្ថានភាពនៅអ៊ុយក្រែន ខ្ញុំអាចនិយាយថាជាដុំថ្មក្តៅបំផុត ដែល អាចមើលឃើញថាមានវិបត្តិផ្សេងៗគ្នា ពិសេសនោះក្នុងការប្រជុំកំពូលអាស៊ីបូព៌ា។ ខ្ញុំពិតជា...
NUSA DUA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការប្រឆំាង រវាងប្រធានាធិបតី ចូ បៃដិន និងលោក វ្លាឌីមៀ ពូទីន គឺមិនមាននោះទេ ប៉ុន្តែការថយចុះពីការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសចិន...
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះចំពោះតួនាទី ប្រកបដោយស្ថាបនារបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះ ជំហរកម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង។ ការសម្ដែងការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែលលោក ចូ បៃដិន មានវត្តមាននៅក្នុងប្រទេសកម្ពុជា អញ្ជើញចូលួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទីទី១០ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន...
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្ទាល់ ដែលបានផ្ញើសារយ៉ាងច្បាស់ ចំពោះការឈ្លានពាន របស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។ សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ...