ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន គឺកម្ពុជាប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ ដែលបានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ក្នុងឱកាសអនុញ្ញាត ឱ្យលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបង្ហាញនូវក្តីរំភើប និងអបអរសាទរកម្ពុជា ដែលកម្ពុជាកន្លងទៅ បានឆ្លងកាត់សង្គ្រាម រាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការអះអាងដោយសហរដ្ឋអាមេរិកថា ក្រុងព្យុងយ៉ាងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដល់ក្រុងម៉ូស្គូសម្រាប់សង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។ គួរបញ្ជាក់ថា ការស្តីបន្ទោសនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីមានការសាកល្បងអាវុធរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទប្រទេសអ៊ុយក្រែនបានប្រកាសថា ខ្លួនបានទទួលប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសម្ព័ន្ធមិត្តយោធាលោកខាងលិច ខណៈដែលក្រុមមន្ត្រីនៅទីក្រុង គៀវ បានស្នើឱ្យប្រជាជនប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់រុស្ស៊ី មកត្រូចចំកន្លែងផលិតចែកចាយថាមពលអគ្គីសនី ។ សព្វាវុធថ្មីនេះបានកើតឡើង ខណៈដែលមានសញ្ញាសួរដេញដោលលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនមុនការបោះឆ្នោតនៅថ្ងៃអង្គារដែលនឹងកំណត់ការគ្រប់គ្រងរបស់សភាអាមេរិក ។ គណបក្សសាធារណរដ្ឋ ដែលអ្នកវិភាគបានលើកឡើងថា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រជាពលរដ្ឋ ក្នុងទីក្រុងគៀវ គួរតែចាំបាច់ត្រូវតែ ត្រៀមខ្លួន ក្នុងការចាកចេញពីទីក្រុងហើយ ប្រសិនបើមានការកាត់ផ្តាច់ ថាមពលអគ្គិសនី ប្រើប្រាស់។ ការព្រមាន ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលក្រុង នៅក្រោយពេលដែលពលរដ្ឋជាច្រើន លាននាក់ មកហើយ បានសម្រេចចិត្តចាកចេញ ពីប្រទេសដោយសារគ្មានទឹកនិងអគ្គិសនី ប្រើប្រាស់ក្នុងពេល ដែលរុស្សីបានធ្វើការវាយប្រហារ...
អ៊ុយក្រែន ៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ កងកម្លាំង របស់ប្រទេសអ៊ុយក្រែន បានប្រើប្រាស់អាវុធ ដែលបាញ់ទៅលើគោលដៅ នៃតំបន់របស់រុស្ស៊ី ដែលខ្លួនដណ្តើមបាន នៅជិតទីក្រុងសំខាន់ នៃ Bakhmut ស្ថិតនៅភាគខាងកើត ខណៈដែលការប្រយុទ្ធ បានអូសបន្លាយនៅក្នុងតំបន់...
បរទេស៖ ប្រសិនបើគណបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសប្តាហ៍ក្រោយ នោះ “មិនមានលុយសូម្បីមួយកាក់ផ្សេងទៀត នឹងទៅអ៊ុយក្រែនឡើយ”។ តំណាងសហរដ្ឋអាមេរិកលោកស្រី Marjorie Taylor Greene បានប្រាប់ការជួបជុំនៅទីក្រុង Sioux រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចថាផ្តល់អាទិភាព ដល់យោធាអ៊ុយក្រែន ពេញមួយជីវិត របស់អាមេរិក។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពី “ប្រព្រឹត្តអំពើភេរវកម្មថាមពល” នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារជាថ្មី លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសនេះ ដែលបានធ្វើឱ្យមនុស្សប្រហែល ៤,៥លាននាក់ គ្មានថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
គៀវ៖ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា សភាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត ថវិការដ្ឋសម្រាប់ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រាក់ចំណូលរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ថា នឹងឈានដល់ប្រហែល ១,៣ ពាន់ពាន់លាន hryvnias (ប្រហែល ៣៥,៥ពាន់លានដុល្លារអាមេរិក) ខណៈដែលការចំណាយ របស់រដ្ឋនឹងមានចំនួនដល់ទៅ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្លែងច្បាស់ៗថា ប្រទេសរបស់លោកនឹងមិនចូលរួម ជាដាច់ខាតជាមួយនឹងកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅខែក្រោយ ប្រសិនបើមេដឹកនាំរុស្សីលោក Vladimir Putin នឹងមានវត្តមានចូលរួមដែរនោះ។ លោក Zelensky បានបញ្ជាក់បែបនេះថា៖ ជំហរបស់ខ្ញុំនិងប្រទេសអ៊ុយក្រែន គឺថាប្រសិនបើមេដឹកនាំរុស្សី នឹងចូលរួមក្នុងកម្មវិធីនេះនោះ អ៊ុយក្រែនគឺមិនបញ្ចូនគណៈប្រតិភូ ណាម្នាក់ទៅចូលរួមជាដាច់ខាត។...