ព័ត៌មានអន្តរជាតិ

Update៖ រោងចក្រផលិតឧស្ម័ន នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានវាយប្រហារ ដោយរុស្ស៊ី

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការវាយប្រហារបន្ថែមទៀត ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃបន្ទាប់ពីការ ទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយ របស់រុស្ស៊ីក្នុងសង្គ្រាម ។

ក្រុមមន្ត្រីបានលើកឡើងថា រោងចក្រផលិតឧស្ម័ន នៅភាគខាងកើត និងរោងចក្រផលិតមីស៊ីលនៅ Dnipro គឺជាគោលដៅចុងក្រោយបង្អស់ ។

ផ្នែកខ្លះនៃអ៊ុយក្រែន បានឃើញការធ្លាក់ព្រិលជាលើកដំបូង របស់ពួកគេនៃរដូវកាល ប៉ុន្តែមនុស្សជាច្រើនមិនអាចកម្តៅ ក្នុងផ្ទះរបស់ពួកគេបានទេ ខណៈដែលប្រទេសរុស្ស៊ី នៅតែបន្តដាក់សម្ពាធ លើបណ្តាញអគ្គិសនីរបស់ពួកគេ ។

ក្រុងម៉ូស្គូបានសម្លឹងរកមើលភាពត្រឹមត្រូវ នៃការធ្វើវាយប្រហារនាពេលថ្មីៗនេះ ដោយចោទប្រកាន់ក្រុង គៀវ “គ្មានឆន្ទៈ” ក្នុងការចរចា ។

ការវាយប្រហាររយៈចម្ងាយឆ្ងាយ នាពេលថ្មីៗនេះ ធ្វើឡើងជាបន្តបន្ទាប់នៅលើសមរភូមិ ក្នុងអំឡុងសង្គ្រាមរយៈពេលជាច្រើនខែ ។

ក្រុងដ៏ធំបំផុតមួយរបស់អ៊ុយក្រែន គឺ Dnipro ស្ថិតក្នុងចំណោមគោលដៅ ដែលបានកំណត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។

លោក Denys Shmyhal នាយករដ្ឋមន្ត្រី បានថ្លែងថា រោងចក្រ Pivdenmash ដែលផលិតមីស៊ីល បានរងការវាយប្រហារ ។

មន្ត្រីម្នាក់ទៀតបានលើកឡើងថា មនុស្សចំនួន១៤នាក់ រួមទាំងក្មេងជំទង់ម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទីក្រុងនេះ ត្រូវបានគ្រាប់មីស៊ីលផ្លោងចំ ។

នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ដូចគ្នា គ្រាប់ផ្លោងចំនួន៧០គ្រាប់ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា បានធ្លាក់នៅជុំវិញទីក្រុង Nikopol ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យផ្ទះរាប់ពាន់ខ្នងផ្ទះ គ្មានថាមពល និងទឹកប្រើប្រាស់ ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz បានលើកឡើងថា កន្លែងផលិតឧស្ម័នរបស់ខ្លួន នៅភាគខាងកើត នៃប្រទេសត្រូវបានទទួលរងនូវ “ការវាយប្រហារដ៏ខ្លាំងក្លា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top