បរទេស៖ ប្រធានាធិបតីនៃប្រទេសចំនួន៩ ក្នុងអង្គការណាតូ បានមកជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការប៉ុនប៉ងរបស់ប្រទេសអ៊ុយក្រែន ចូលសមាជិកភាពណាតូ ហើយថែមទាំងជំរុញឱ្យសម្ព័ន្ធមិត្តទាំងអស់ “បង្កើនឱ្យបានខ្លាំង” គាំទ្រផ្នែកយោធារបស់ ពួកគេចំពោះទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងពីរថ្ងៃបន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky...
គៀវ៖ អ៊ុយក្រែន បានវាយដណ្តើមយកទីក្រុង Lyman មកវិញនៅក្នុងការវាយលុកដ៏ខ្លាំងក្លា ដោយព្រមានថា ទីក្រុងម៉ូស្គូ កំពុងប្រឈមមុខនឹង “ស្ថានភាពធ្ងន់ធ្ងរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។ លោក Boris Rozhin ដែលជាអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ បានបង្ហោះព័ត៌មានថ្មីៗ ស្តីពីកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីទៅកាន់គណនី Telegram របស់លោកកាលពីថ្ងៃអាទិត្យ។...
បរទេស៖ សេតវិមាននៅថ្ងៃនេះ បាប្រកាសថាមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារជាតិ លោក Jake Sullivan បានជួបជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតីតួគី លោក Ibrahim Kalin នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃអាទិត្យម្សិលមិញ និងបានពិភាក្សាទៅលើដំណើរការ នៃអង្គការណាតូ សម្រាប់បញ្ចលប្រទេសហ្វាំងឡង់ និងស៊ុយអែត និងក៏ដូចជាបញ្ហានៅអ៊ុយក្រែនផងដែរ។ មន្ត្រីជាន់ខ្ពស់ទាំងពីរបានជួបគ្នា នៅក្នុងជំនួបមួយដែលមិនត្រូវបាន ប្រកាសជាមុនឡើយ...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្តេចសង្ឃ Pope Francis បានធ្វើការលើកឡើង និងសំណូមពរ ឲ្យមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំរុស្សី ក្នុងការប្រកាសបញ្ចប់សង្គ្រាមភ្លាមៗ និងត្រឡប់ទៅរកតុចរចាវិញ មុនពេលដែលភាពតានតឹង នឹងអាចធ្វើឲ្យលទ្ធភាព នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាន់តែខ្ពស់ឡើង។ យោងតាមអត្ថបទ ដែលត្រូវបានបកប្រែចេញពីព័ត៌មាន នៅក្នុងតំបន់វ៉ាទីកង់ និងត្រូវយកមកចេញផ្សាយដោយ rt.com បានពណ៍ថា លោកសម្តេចសង្ឃ...
ប៉េកាំង៖ អ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើក្បួនរថយន្តស៊ីវិល នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់។ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន៖ ប្រធានរដ្ឋបាលតំបន់ Zaporizhzhia លោក Olexandr Starukh បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ និង...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការ របស់ទីក្រុងម៉ូស្គូ នៅមុនថ្ងៃនៃតំបន់អ៊ុយក្រែន ចំនួន៤ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីដំណាក់កាលដំបូង នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ថាជាទឹកដីរុស្ស៊ី។ ក្នុងចំណោមវិធានការ ដាក់ទណ្ឌកម្ម ដែលបានប្រកាសដោយ នាយកដ្ឋានថ្នាក់ខុទ្ទកាល័យចំនួន៣ គឺអ្នកដែលមកពីនាយកដ្ឋានរតនាគារ ដែលបានចាត់តាំង...
ភ្នំពេញ៖ ស្របពេលដែលសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន កាន់តែឈានទៅរកភាពតានតឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំហរដាច់ខាត មិនគាំទ្រ ចំពោះកាផ្ដាច់រដ្ឋណាមួយ ដើម្បីយកទឹកដី ផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែននោះឡើយ។ សូមរំលឹកថា រុស្ស៉ីបាននិងរៀបចំបោះឆ្នោតធ្វើប្រជាមតិ នៅក្នុងតំបន់ចំនួន៤ ដែលស្មើនឹងប្រមាណជា១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងមូល រួមមាន Lugansk, Donetsk, Zaporozhye...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងដាក់ពាក្យ ជាផ្លូវការ សម្រាប់សមាជិកភាពរហ័ស នៃសម្ព័ន្ធមិត្តយោធា NATO ហើយទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយទីក្រុងម៉ូស្គូ ប៉ុន្តែមិនមែនជាមួយ...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបញ្ជាក់ហើយថារដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួនរួចរាល់ ហើយដើម្បីធ្វើការចរចាជាមួយ នឹងរដ្ឋាភិបាលទីក្រុងគៀវ។ ការប្រកាសនេះធ្វើឡើង នៅអំឡុងពេលដែលលោក Putin បានចុះហត្ថលេខាក្នុងការ ដាក់បញ្ចូលតំបន់ចំនួន៤ ដែលជាអតីតទឹកដីរបស់អ៊ុយក្រែនដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson ទៅជារដ្ឋឯករាជ្យបែកចេញពីអ៊ុយក្រែន។ តាមរយៈការចេញផ្សាយរបស់ rt.com...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតី ពូទីន កំពុងថ្លែងជាផ្នែកមួយនៃ ពិធីចុះហត្ថលេខាដ៏ធំមួយ នៅទីក្រុងម៉ូស្គូដើម្បីបញ្ចូលតំបន់ចំនួន ៤បន្ថែមទៀត នៃអ៊ុយក្រែនដោយខុសច្បាប់ ។ គាត់បានអះអាងថា ប្រជាជនដែលរស់នៅទីនោះ បានជ្រើសរើសរបស់ពួកគេ ប៉ុន្តែការធ្វើប្រជាមតិត្រូវបាន ថ្កោលទោសថា ជាការបោកប្រាស់ទៅវិញ ។ គួរបញ្ជាក់ថា...