ព័ត៌មានអន្តរជាតិ

បេឡារូសចោទអ៊ុយក្រែន ថា មានផែនការវាយប្រហារលើដែន អធិបតេយ្យភាពរបស់ខ្លួន

បរទេស៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈការចេញផ្សាយរបស់ rt.com បានសរសេរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានចេញមកធ្វើការឆ្លើយតបនិង បដិសេធទៅលើការចោទ ប្រកាន់ដោយប្រទេសបេឡារូសថា រដ្ឋាភិបាលទីក្រុងគៀវបានរៀបចំផែនការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់បេឡារូស។

ប្រេសិតពិសេសប្រចាំទៅនឹងទីក្រុងមីនស៍លោក Igor Kisim ដែលត្រូវបានកោះហៅទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសបេឡារូសទាំងកណ្តាលយប់ដើម្បីធ្វើការ សាកសួរនិងពិភាក្សាគ្នាទៅលើករណីចោទប្រកាន់មួយនេះ។

ជាលទ្ធផលនិងការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចេញ សេចក្តីថ្លែងការណ៍មិនទទួលយកការចោទប្រកាន់ហើយលើកឡើងថា វាអាចជាផ្នែកមួយនៃផែនការបង្កហេតុ ដែលធ្វើឡើងប្រទេសរុស្សីប៉ុណ្ណោះ៕

ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតដែរថា ជាយូរមកហើយមកទល់ពេលនេះអ៊ុយក្រែន មិនដែលមានផែនការក្នុងការវាយប្រហារ ទៅលើប្រទេសណាមួយឬដែនអធិបតេយ្យ របស់អ្នកណានោះដែរហើយអជ្ញាធរ បេឡារូសគួរពិចារណាសាជាថ្មីនិងបញ្ឈប់ ការគាំទ្រប្រទេសរុស្សីចំពោះសកម្មភាពឈ្លានពានរបស់ពួកគេមកលើប្រទេសអ៊ុយក្រេន៕

ប្រែសម្រួល៖ស៊ុនលី

To Top