បរទេស៖នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ុយក្រែន លោក Denys Shmyhal កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការប្រកាសជាសាធារណៈថា ប្រទេសអ៊ុយក្រែននឹងទទួលបាន ប្រាក់ជំនួយប្រមាណ ជា១,៧ពាន់លានដុល្លារបន្ថែមទៀត ពីអង្គការសប្បុរសធម៍អន្តរជាតិនានា។ លោកបន្តថា៖ជំនួយទាំងនោះ នឹងត្រូវផ្តល់មកឲ្យប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិតែមួយគត់ ដែលត្រូវបានបង្កើតឡើងដោយធនាគារអន្តរជាតិសម្រាប់កិច្ចការងារស្តារឡើងវិញ និងការអភិវឌ្ឍ។ គួរឲ្យដឹងដែរថាកញ្ចប់ថវិកាទាំងនោះត្រូវបានគេជឿជាក់ដែរថា ផ្តល់ឲ្យអ៊ុយក្រែនទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ក្នុងកិច្ចការងារជាពិសេសផ្តោតសំខាន់ លើសេវាសុខាភិបាល ព្រមទាំងកម្មវិធីនានានផ្សេងទៀតផងដែរ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបណ្តេញឯកអគ្គរដ្ឋទូតទីក្រុង គៀវ ប្រចាំប្រទេសអាល្លឺម៉ង់ ក៏ដូចជាបេសកជនបរទេសកំពូលៗជាច្រើនរូបទៀត ។ គេហទំព័រប្រធានាធិបតីបានបង្ហោះដូច្នេះ ។ នៅក្នុងក្រឹត្យមួយដែលមិនបានផ្តល់ហេតុផល សម្រាប់ការផ្លាស់ប្តូរនោះ...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងថា ជំនួយថ្មីចំនួន ១ពាន់លានអឺរ៉ូដែលត្រូវបានអនុម័ត ដោយសភាអឺរ៉ុប សម្រាប់ទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវបានប្រើ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប នឹងត្រូវបានដឹកនាំទៅកាន់ការផ្តល់ហិរញ្ញប្បទាននៃតម្រូវការថវិកាជាអាទិភាព ហើយជាទូទៅ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន” ។ នៅព្រឹកថ្ងៃដដែល សភាអឺរ៉ុប បានបោះឆ្នោតគាំទ្រ សំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការផ្តល់ជំនួយថ្មីចំនួន...
គៀវ ៖ គោលនយោបាយកសិកម្ម និងក្រសួងស្បៀង របស់ប្រទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអ៊ុយក្រែន បានលុបចោលអាជ្ញាប័ណ្ណ នៃការនាំចេញស្រូវសាលី និង meslin និង rye ដែលជាល្បាយនៃស្រូវសាលី ។ កាលពីខែមីនា អ៊ុយក្រែន បានដាក់បម្រាមលើការនាំចេញ និងបន្ថែមស្រូវសាលី ទៅក្នុងបញ្ជីទំនិញ ដែលទាមទារអាជ្ញាប័ណ្ណនាំចេញ...
បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍ ដោយក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអះអាងថារុស្សីបានធ្វើការកំទេច បាននូវប្រព័ន្ធអាវុធបរទេស ដូចជាមីស៊ីល ផលិតនៅអង់គ្លេសផង នៅក្នុងប្រទេសអ៊ុយក្រែន បន្ថែមទៀត។ នៅក្នុងអំឡុង នៃសេចក្តីថ្លែងការណ៍ ប្រចាំថ្ងៃក្រសួងការពារជាតិ រុស្សី បានទាំងធ្វើការបង្ហាញ វិដេអូបង្ហាញនូវប្រតិបត្តិការ បាញ់បំផ្លាញដោយអាវុធទំនើបរបស់ខ្លួន ដែលបានជោគជ័យ ក្នុងការបំផ្លាញ អាវុធប្រភេទ Harpoon...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែន បានជំរុញឲ្យសម្ព័ន្ធមិត្ត របស់ខ្លួន ឱ្យបញ្ជូនសព្វាវុធបន្ថែម ខណៈកម្លាំងរបស់ខ្លួន បានជីកកកាយ ដើម្បីពន្យឺតការរីកចម្រើន ផ្នែកយោធារបស់រុស្ស៊ី តាមតំបន់ Donbas ភាគខាងកើតប្រទេស ខណៈដែលក្រុងម៉ូស្គូ ដែលបះបោរ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានបំផ្លាញគ្រាប់រ៉ុក្កែត ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរ នៅក្នុងតំបន់ Donbass ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ឲ្យ ទីក្រុងគៀវនូវប្រព័ន្ធរ៉ុក្កែតចល័ត (HIMARS) ចំនួន៨ និងគ្រាប់រំសេវ ចាប់តាំងពីការចាប់ផ្តើមនៃ ការវាយលុករបស់យោធារុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មឈ្លានពានជាង ២១.០០០ករណី ដែលត្រូវបានចោទប្រកាន់លើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើម នៃការឈ្លានពានរបស់ខ្លួន ។ អគ្គរដ្ឋអាជ្ញា Iryna Venediktova បានប្រាប់ដល់ទូរទស្សន៍ BBC ថា នាងកំពុងទទួលបានរបាយការណ៍ អំពីឧក្រិដ្ឋកម្មសង្គ្រាមចន្លោះពី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា យោធាអ៊ុយក្រែនបាន លើកឡើងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានរារាំងការរុលទៅមុខ ដ៏សំខាន់ណាមួយរបស់រុស្ស៊ី ទៅកាន់ភាគខាងជើងនៃតំបន់ Donetsk របស់ខ្លួន ប៉ុន្តែសម្ពាធកាន់តែខ្លាំងឡើងជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើទីក្រុង Sloviansk និងតំបន់ដែលមានប្រជាជនរស់នៅ ក្បែរនោះនៅតែបន្តកើតមានឡើង ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហុងគ្រីលោក Peter Szijjarto កាលពីថ្ងៃអង្គារកន្លងទៅ បានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CNN ថាហុងគ្រីបានបដិសេធមិនព្រម បញ្ចូនអាវុធទៅឲ្យអ៊ុយក្រែន ក៏ព្រោះតែមិនចង់មានការពាក់ព័ន្ធ ទៅនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ លើគ្រប់លក្ខខណ្ឌណាទាំងអស់។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានពន្យល់ទៀតដែរថា ព្រំដែនរវាងហុងគ្រីនិងអ៊ុយក្រែន គឺជាច្រកព្រំដែនដែលមានសុវត្ថិភាពបំផុត ព្រមទាំងប្រើប្រាស់ សម្រាប់តែការផ្គត់ផ្គង់ជំនួយមនុស្សធម៍ប៉ុណ្ណោះ ហើយចង់ប្រាប់ទៅគ្រប់ភាគីដែរថា ហុងគ្រីនឹងមិនផ្គត់ផ្គង់អាវុធណាឡើយ...