គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស បាននិងកំពុងផ្តល់សព្វាវុធដែលទីក្រុង គៀវត្រូវការ ដើម្បីប្រយុទ្ធប្រឆាំង នឹងសង្គ្រាមជាមួយរុស្ស៊ី ហើយបានថ្លែងអំណរគុណ ដល់នាយករដ្ឋមន្ត្រី Boris Johnson...
យូអិន ៖ លោកស្រី Pramila Patten តំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទ នៅក្នុងជម្លោះបានព្រមានថា វិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន កំពុងក្លាយជាវិបត្តិជួញដូរមនុស្ស ។ លោកស្រី Patten បានលើកឡើងថា តាំងពីដើមដំបូងនៃជម្លោះ ការកើនឡើងហានិភ័យ នៃការជួញដូរមនុស្ស រួមទាំងសម្រាប់គោលបំណង នៃការកេងប្រវ័ញ្ចផ្លូវភេទ...
បរទេស៖ អ្នកឆ្លើយឆ្លងព័ត៌មាន RT លោក Roman Kosarev បានរាយការណ៍ពីកន្លែងកើតហេតុថា គ្រាប់រ៉ុក្កែតប្រមាណ ៥០គ្រាប់ ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែត ជាច្រើនគ្រាប់ បានធ្លាក់លើសង្កាត់ Kalininsk នៃទីក្រុង Donetsk រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅល្ងាចថ្ងៃទី៦ ខែមិថុនា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ដល់ប្រទេសអ៊ុយក្រែន ដែលអាចវាយប្រហារគោលដៅចម្ងាយ ៨០គីឡូម៉ែត្រ (៥០ម៉ាយ)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការដឹកជញ្ជូននេះនឹងរួមមានកាំជ្រួច M270 ផលិតនៅអាមេរិកជាច្រើនគ្រឿង។ ចក្រភពអង់គ្លេសឈប់បង្ហាញចំនួនដែលខ្លួនគ្រោងនឹងផ្តល់។...
បរទេស៖ សារព័ត៌មាន Toronto Star បានរាយការណ៍កាលពីសប្តាហ៍មុនថា លំហូរចូលដ៏ធំនៃសព្វាវុធ ចូលទៅក្នុងអ៊ុយក្រែន ពីប្រទេសលោកខាងលិច គឺមិនបានទៅដល់ទាហានជាច្រើន ដែលត្រូវការពួកគេនោះទេ។ កាសែតនេះបានអះអាងថា ឧបសគ្គពេលវេលា អសមត្ថភាព និងអំពើពុករលួយបានបណ្តាលឱ្យ មានអ្នកប្រយុទ្ធជួរមុខ ដែលបំពាក់ឧបករណ៍មិនល្អ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់ទស្សនាវដ្ដី Der Spiegel ថា ប្រទេសអាល្លឺម៉ង់មានការស្ទាក់ស្ទើរក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី ដោយសារតែ “ហេតុផលប្រវត្តិសាស្ត្រ” ។ ទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ មានការយឺតយ៉ាវក្នុងការបញ្ជូនសព្វាវុធទៅអ៊ុយក្រែន ដោយសារតែការបារម្ភថា ជោគជ័យផ្នែកយោធា អាចជំរុញឱ្យប្រទេសអ៊ុយក្រែន វាយប្រហាររុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...
បរទេស ៖ ឯកអគ្គរដ្ឋទូត អ៊ុយក្រែន ប្រចាំប្រទេសអាឡឺម៉ង់ លោក Andrey Melnyk កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោស ការខ្វះខាត ការផ្គត់ផ្គង់អាវុធ ធុនធ្ងន់ពីរដ្ឋាភិបាល ទីក្រុងប៊ែរឡាំង ដើម្បីគាំទ្រទីក្រុងគៀវ ក្នុងការប្រយុទ្ធ ប្រឆាំង នឹងទីក្រុងមូស្គូ ដោយចោទប្រកាន់អាជ្ញាធរ អាល្លឺម៉ង់ពីការបដិសេធ មិនផ្គត់ផ្គង់សម្ភារៈធុនធ្ងន់ “ចាស់”...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា បេសកជនអាមេរិកទទួលបន្ទុក បម្រែបម្រួលអាកាសធាតុ លោក John Kerry បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែន មិនត្រូវយកបញ្ហាធ្យូងថ្មប្រើជាលេស ដើម្បីពន្យាពេលឡើយ។ ថ្លែងទៅកាន់ទូរទស្សន៍ BBC លោក Kerry បានរិះគន់ប្រទេសធំៗមួយចំនួន ចំពោះការមិនធ្វើតាមការសន្យា ដែលពួកគេបានធ្វើនៅក្នុង...
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី នឹងវាយប្រហារគោលដៅថ្មី ប្រសិនបើលោកខាងលិច ផ្គត់ផ្គង់មីស៊ីលដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរ៉ុក្កែតចល័ត ។...
បរទេស៖ ភ្នាក់ងារស៊ើបការណ៍ពិសេស អាល្លឺម៉ង់ ហៅកាត់ថា BND កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានថាថាឆាប់ៗនេះ ប្រទេសរុស្ស៊ី នឹងឈានទៅដល់ការកាន់កាប់តំបន់ Donbass ទាំងមូលពីក្រុមយោធា អ៊ុយក្រែន។ ភ្នាក់ងារសំងាត់ ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ប៊ែរឡាំងនេះ បានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះ កងកម្លាំងអ៊ុយក្រែន ព្រមទាំងការតស៊ូរបស់ខ្លួន នឹងអាចធ្លាក់ទៅដល់ ការបែកបាក់នៅក្នុង ពេលប្រមាណជា៤ឬ៥សប្តាហ៍...