បរទេស៖ លោកស្រី Marjorie Taylor Greene សមាជិកសភាមកពីរដ្ឋ Georgia កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលបច្ចុប្បន្ននេះហាក់ដូចជា មានទ្រង់ទ្រាយជាកម្មវិធីលាងលុយទៅវិញ។ លោកស្រីបន្តថា៖ លុយជាច្រើនដែលមានគោលដៅ ទៅជួយដល់ពលរដ្ឋអ៊ុយក្រែនបែរ ជាបញ្ចប់ទៅនៅក្នុងដៃរបស់អង្គការមិនរកប្រាក់ចំណេញ និងអង្គការផ្សេងទៀតដែលជាទូទៅ វាដំណើរការនិងប្រតិបត្តិការ ដោយក្រុមមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង អ្នកនយោបាយកំពូល របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន។...
បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ពិសេស បរទេសរបស់ប្រទេសរុស្សីឬ SVR កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងអំពីការរកឃើញមួយរបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាព ជ្រើសរើសកម្លាំងប្រយុទ្ធ ចេញពីក្រុមភេវរកម្ម ISIS ដើម្បីយកមកប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អាមេរិកប្រើប្រាស់យុទ្ធសាស្ត្រនេះ ក្នុងគោលបំណងសំខាន់តែមួយគត់ គឺទទួលបានជ័យជំនះនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ ជាមួយនឹងប្រទេសរុស្សីប៉ុណ្ណោះ។ ភ្នាក់ងារសំងាត់ SVR ក៏បានចង្អុលបង្ហាញចំៗផងដែរ ទៅលើទីតាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរីដែលមានឈ្មោះថា al-Tanf...
បរទេស៖ យោងតាមការអះអាងដោយ លេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្សីលោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកខាងលិច បានប្រើប្រាស់អ៊ុយក្រែន ជាឡេសក្នុងការធ្វើសង្គ្រាមមួយ ទាំងដែលមិនចាំបាច់ប្រកាសជាផ្លូវការ Undeclared War ជាមួយនឹងរុស្សី។ ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលោក Patrushevបានបញ្ជាក់ទៀតដែរថា ស្ថានភាពបច្ចុប្បន្ននេះគឺជាពេល ដែលយើងកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់កើតមានពីមុនមកឡើយ ហើយវាកើតឡើងដោយសារការបំផ្លិចបំផ្លាញ ដែលដឹកនាំដោយលោកខាងលិច ក្នុងនោះក៏មានទាំងស្ថាបត្យកម្ម...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា មហាអំណាចលោកខាងលិច ដែលប្រឆាំងនឹងរុស្ស៊ីនៅអ៊ុយក្រែន អាចត្រូវបានចាត់ទុកថា ជាសត្រូវដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋ។ លោកបានចង្អុលបង្ហាញថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបំពាក់អាវុធ របស់អ្នកជាតិនិយមអ៊ុយក្រែន និងការផ្តល់ឱ្យ ពួកគេមានបញ្ញា ក្នុងការវាយប្រហារទាហានរុស្ស៊ី សុទ្ធតែជាសកម្មភាពនៃសង្រ្គាម។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី17 ខែឧសភា...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ពីមូលហេតុដែល សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ចូលអង្គការណាតូ បណ្តាលឱ្យប្រទេសរុស្ស៊ី មានការបារម្ភជាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃអាទិត្យថា ពួកគេកំពុងសម្លឹងមើលការចូលរួម ក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក...
បរទេស៖ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន នៅថ្ងៃអង្គារថា ទាហានរបស់ខ្លួនបានជាប់គាំងនៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ត្រូវបានបញ្ជាឱ្យចុះចាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាអ៊ុយក្រែន បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍ថា “យោធភូមិ ‘Mariupol’ បានបញ្ចប់បេសកកម្មប្រយុទ្ធ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប ហៅកាត់ថា (EU)អ្នកទទួលបន្ទុកកិច្ចការប្រទេសជិតខាង លោក Oliver Varhelyi កាលពីថ្ងៃចន្ទ បានពិភាក្សាគ្នាអំពីសេចក្តីប្រាថ្នា សមាហរណកម្មអ៊ុយក្រែន ជាបេក្ខជននៅសហភាពអឺរ៉ុប នេះបើយោងតាម ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងដូច្នេះ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា កងទ័ពបានកាន់កាប់ នៅក្នុងបន្ទាយដ៏រឹងមាំចុងក្រោយ របស់អ៊ុយក្រែន នៅក្នុងកំពង់ផែ Mariupol ដែលឡោមព័ទ្ធដោយបានចាប់ផ្តើម ជម្លៀសកាលពីថ្ងៃច័ន្ទ ដែលហាក់បីដូចជាបាន ប្រគល់ការគ្រប់គ្រងទីក្រុង ដែលធ្លាប់រុងរឿង ទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនខែ ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...
បរទេស៖ វិមាន Elysee របស់បារាំងបានទទូចថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “មិនដែល” បានស្នើឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្វើសម្បទានទឹកដី ដើម្បីបញ្ចប់ជម្លោះដែល កំពុងបន្តជាមួយរុស្ស៊ី ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា...
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវបានកាត់ផ្តាច់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លុះត្រាតែសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយថ្មីចំនួនជិត 40 ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលទីក្រុងគៀវ កម្ចាត់ការវាយលុករបស់រុស្ស៊ីនៅក្នុងអតីតសាធារណរដ្ឋសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ថ្ងៃទី 19...