ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកលើខេត្ត Deir al-Zour ភាគខាងកើត ដោយជំរុញឱ្យប្រទេសដទៃទៀត ចូលរួមក្នុងការថ្កោលទោស។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ផ្អែកលើការភូតកុហក” ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់កងទ័ពស៊ីរីក្នុងការស្ដារឡើងវិញ នូវតំបន់ស៊ីរីទាំងអស់ និងបញ្ចប់ការកាន់កាប់របស់ សហរដ្ឋអាមេរិកលើទឹកដីស៊ីរី។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី មានការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេរិក និងរដ្ឋាភិបាលគាំទ្រស៊ីរី...
ក្រូអាត៖ លោក Davor Gjenero អ្នកវិភាគនយោបាយក្រូអាត បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី២ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ គឺមានបំណងមិនមែន ដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែត្រូវប្រឈមមុខជាមួយប្រទេសដូចជារុស្ស៊ី ដែលជាគូប្រជែងរបស់ខ្លួន និងប្រទេសចិន ដែលជាគូប្រជែងរបស់ខ្លួន ។ តាមរយៈអ្វីដែលហៅថា Summit for Democracy ដែលកំណត់ពីថ្ងៃទី២៩-៣០...
ប៉េកាំង៖ ចាប់តាំងពីមានការកើនឡើងនៃ វិបត្តិអ៊ុយក្រែនមក សហរដ្ឋអាមេរិក បានបញ្ចេញការភូតកុហក ដើម្បីបង្ខូចកិត្តិយសប្រទេសចិន លើបញ្ហាពាក់ព័ន្ធជាច្រើន និងធ្វើឱ្យសហគមន៍អន្តរជាតិ មានការភ័ន្តច្រឡំ ។ តាមពិតទៅ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមគំនិតពិតប្រាកដនៃវិបត្តិនេះ បាននិងកំពុងបញ្ឆេះភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការផ្តល់ជំនួយផ្នែកយោធា ដល់ប្រទេសចុងក្រោយ ហើយបាននិងកំពុងទទួលបានប្រាក់ ចំណេញយ៉ាងច្រើនពីជម្លោះនេះ។ ផ្ទុយទៅវិញ ប្រទេសចិន តែងតែឈរនៅម្ខាងនៃសន្តិភាព...
បរទេស ៖ ទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅលីបង់ បានរាយការណ៍ថា មូលដ្ឋានទ័ពអាមេរិក នៅតំបន់ប្រេង al-Omar និង Koniko នៅភាគឦសាននៃខេត្ត Deir ez-Zor ប្រទេសស៊ីរី បានរងការបាញ់គ្រាប់រ៉ុក្កែត កាលពីយប់ថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា...
បរទេស ៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយជា កាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុ របស់ពួកគេអាចប្រើប្រាស់ បណ្តាញសង្គមបាន។ លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២ កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT...
បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ...
បរទេស៖ សហរដ្ឋអាមេរិក បានបដិសេធការអះអាងថា នាវាពិឃាត USS Milius របស់ខ្លួន ត្រូវបានបណ្តេញចេញ ដោយសារការព្រមានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងនាវាចរ 7th Fleet នៃកងទ័ពជើងទឹកអាមេរិក លោកអនុសេនីយ៍ឯក Luka Bakic...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ...
ប៉េកាំង៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ដែលអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធនឹងបន្ថែមភាពមិន ប្រាកដប្រជានៅទូទាំងច្រកសមុទ្រ ជាជាងអ្វីដែលសហរដ្ឋអាមេរិក អះអាងថាជា “កិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាព” ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បង្កើនការបំផ្លើសសង្គ្រាម ដោយអះអាងថា ចិន នឹងអាច “ឈ្លានពាន” កោះតៃវ៉ាន់នៅឆ្នាំ២០២៧។ បំណែកនៃច្បាប់ដែលជា ច្បាប់អនុវត្តការធានាតៃវ៉ាន់ ត្រូវបានណែនាំនៅថ្ងៃទី២៤...
គ៊ែរ៖ ការលុកលុយដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ាក់កាលពី ២០ឆ្នាំមុន ត្រូវបានរៀបចំយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីបំពេញតាមគោលដៅជាយុទ្ធសាស្ត្រ ហើយការនិទានរឿងរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានការយល់ច្រឡំនៅតែបន្តលាក់បាំងការពិតជាច្រើន។ នៅក្នុងអត្ថបទដែលមានចំណងជើងថា “របៀបដែលការឃោសនារបស់សហរដ្ឋអាមេរិកបានឈ្នះ “សមរភូមិ” របស់អ៊ីរ៉ាក់ អ្នកសរសេរអត្ថបទបានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រើប្រាស់ប្រតិបត្តិការព័ត៌មាន ជាឧបករណ៍ នៃសង្គ្រាម ចាប់តាំងពីសង្គ្រាមលោកលើកទី១។ ក្នុងអំឡុងពេលការលុកលុយរបស់សហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ាក់ បន្ថែមពីលើ “ព្រឹត្តិការណ៍សមរភូមិ ជាភាសា...