ភ្នំពេញ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរ អាកាសចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះហត្ថលេខា...
ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទទួលញញួរពីប្រទេសព្រុយណេ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនាពេលថ្មីៗរួចមក នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានទទួលរថយន្ត ៣៩គ្រឿងហើយ ពីភាគីជប៉ុន ។ បើតាមហ្វេសប៊ុករបស់លោក ប្រាក់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងមេដឹកនាំអាស៊ាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះបានចូលរួមពិធី បិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែង ប្រធានអាស៊ានជូនកម្ពុជា ។
ភ្នំពេញ៖ ក្នុងនាមជាប្រទេសមួយ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាប្រាថ្នាចង់ឃើញ តំបន់មួយនេះ ជាតំបន់សន្តិភាព ស្ថិរភាព និងគ្មានអាវុធ នុយក្លេអ៊ែរ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១៦ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជានឹងពិនិត្យលទ្ធភាព ក្នុងការអនុវត្តគោលការណ៍បដិការ ចំពោះការធ្វើចត្តាឡីស័ករបស់ ប្រជាពលរដ្ឋនិងទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ សេចក្ដីប្រកាសបន្តថា «ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅព្រះរាជាណាចក្រថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ»។
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានពិនិត្យ លទ្ធភាពបង្កើនសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគកាន់តែច្រើនឡើងថែមទៀត លើវិស័យមានសក្តានុពលនានា នៅកម្ពុជា។ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ ប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សម្ដេច...
ភ្នំពេញ ៖ កម្ពុជាបានសម្រេចបើកឲ្យមានការ ផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ ចូលមកលេងកម្សាន្ត នៅកម្ពុជា ព្រមទាំងដាក់ឲ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)ដែរ ។ តាមរយៈលិខិត ផ្ញើទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃកម្ពុជាប្រចាំនៅបរទស កាលពីថ្ងៃទី២០ តុលា ស្ដីពីការកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ...
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់សហភាពអឺរ៉ុបថា កម្ពុជា មានផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ស្ថានទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោក...
ភ្នំពេញ ៖ កម្ពុជា ក្នុងនាមសមាជិក ការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួម ក្នុងមហាព្រឹត្តិការណ៍ ពិភពលោកឌុយបៃ ២០២០ ដោយរៀបចំសាងសង់ពន្លាជាតិ លើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រ មានកម្ពស់ ២ជាន់។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ...
ភ្នំពេញ ៖ កម្ពុជាយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង គួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព និងសេរីភាព នៃធ្វើនាវាចរណ៍ និងការហោះហើរ ។ នេះជាលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា នាថ្ងៃទី១...