ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អះអាងថានឹងបន្តជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេ បន្ថែមទៀត ពិសេសសម្រាប់ដំណើរការ នៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ានឱ្យបាន នាពេលខាងមុខ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកឡេីងបែបនេះនាឱកាសអញ្ជេីញជួបពិភាក្សាការងារជាមួយ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី រដ្ឋមន្រ្តី បានរំលេចនូវទស្សនៈល្អៗមួយចំនួន ក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់...
ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលផុតអាណត្តិ បានលើកឡើងជាទស្សនៈថា កម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតទេទាំងធនធាន និងបទពិសោធន៍ ជាពិសេស ជាប្រទេសមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃ៣១ សីហា លោកស្រី...
ភ្នំពេញ ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ជាប្រទេសមួយ នៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៊ីមបាវ៉េប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅម៉ាឡេស៊ី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ខណៈរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដឹកនាំដោយ លោក...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញ ទេសចរណ៍ បានថ្លែងថា កម្ពុជា ជាប្រទេសនាំមុខគេក្នុងតំបន់ លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជន តាមស្តង់ដាអាស៊ាន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ ។ ក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោក វ៉ាងយីរដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ជំហររបស់ប្រទេសចិន តាមរយៈដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នាពេលនេះ គឺដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា។ នេះបើយោងតាមគេហទំព័រព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន ។ រដ្ឋមន្រ្តីការបរទេសចិនក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា...
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ «គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់។ ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាមេរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់...
«ស្មារតីសាមគ្គីមិត្តភាព» គឺជាប្រភពដ៏សំខាន់នៅក្នុងកីឡា ហើយក៏ជាកម្លាំងជំរុញដ៏មានឥទ្ធិពលនៅក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំជូនដល់អ្នកបន្តវេនជំនាន់ក្រោយដែលកំពុងលូតលាស់នៅក្នុងថ្នាលបញ្ញវន្តប្រកបដោយឋាមភាពក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាពរវាងមនុស្សជាតិ។ ស្មារតីនេះបានដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិនតាំងពីរាប់ពាន់ឆ្នាំមកនេះ ហើយក៏ត្រូវបានរំលេចកាលពី៦២ឆ្នាំមុនរបស់លោក Paul Schleimer ស្ថាបនិកនៃសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិបានចេញសេចក្តីប្រកាសស្តីពីកីឡាសាកលវិទ្យាល័យពិភពលោកដោយហៅថាជា «ការជួបជុំនៃមិត្តភាពដ៏អស្ចារ្យ» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានសង្ឃឹមថា «យុវជនអាចមើលពិភពលោកចម្រុះពណ៌ និងអរិយធម៌ចម្រុះតាមក្រសែភ្នែកសមភាព បរិយាប័ន្ននិងមិត្តភាព រៀនសូត្រនិងក្រេបយកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោកតាមរយៈកម្លាំងយុវវ័យរបស់ខ្លួន»។ «ការគោរពតម្លៃមនុស្ស» គឺជាវប្បធម៌ចាក់ឫសគល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិនបានចារឹកទុកនៅក្នុងគុណតម្លៃនៃការប្រកួតកីឡាទាំងអស់ហើយកាន់តែសកម្មនៅក្នុងស្មារតីរបស់យុវជនដែលជានិស្សិតនៅតាមសាកលវិទ្យាល័យនានាសរុបចំនួន៦៥០០នាក់ដែលមកពី១១៣ប្រទេសនិងតំបន់បានចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យលើកទី៣១នេះដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ទស្សនៈផ្តល់តម្លៃមនុស្សបានក្លាយជាសេចក្តីប្រកាសនិងវត្ថុបំណងនៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកដូចនឹងប្រសាសន៍របស់លោក Xi...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសនឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា “តាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះរបស់...