បរទេស៖យោងតាមការអះអាង ដោយក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃពុធព្រឹកនេះ បានបញ្ជាក់ថាប្រទេស កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលឆ្លង ទ្វីបចំនួន៣គ្រាប់ បន្ទាប់ពីកិច្ចប្រជុំរវាងប្រទេស ទាំងបូរអាមេរិក ជប៉ុនឥណ្ឌា និងអូស្ត្រាលីដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងតូក្យូ។ កិច្ចប្រជុំដែលត្រូវបានគេស្គាល់ឈ្មោះថា The Quad គឺធ្វើឡើងក្នុងគោលបំណងដើម្បីថ្កោលទោស កម្មវិធីតេស្តមីស៊ីលរបស់ប្រទេស កូរ៉េខាងជើងនិងព្រមទាំងបានប្តេជ្ញាថា នឹងធ្វើឲ្យឥណ្ឌូបាស៊ីហ្វិកក្លាយជាតំបន់ ដែលមាសេរីភាពនិងភាពរឹងម៉ាំផងដែរ។ គួរឲ្យដឹងដែរថាមីស៊ីលដំបូងបានហោះធ្លាក់ទៅ នឹងដែនឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាង ជើងហើយ មួយម៉ោង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Biden នឹងជួបជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូងលោក Yoon Suk Yeol នៅទីក្រុងសេអ៊ូលថ្ងៃសុក្រ ដែលជាកន្លែងដែលអ្នកទាំងពីរ នឹងធ្វើទស្សនកិច្ចនៅ Samsung Electronics Pyeongtaek Campus ។ យោងទៅតាមសារព័ត៌មាន Fox Bysiness ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង អាចបាញ់សាកល្បងកាំជ្រួចផ្លោងអន្តរទ្វីប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបានប្រាប់អ្នកសារព័ត៌មានថា មានលទ្ធភាពដែលកូរ៉េខាងជើង ចាត់វិធានការបង្កហេតុបន្ថែមទៀត រួមទាំងលទ្ធភាពនៃការបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយបែបនេះ។ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីល ក្នុងអំឡុងពេលដំណើរទស្សនកិច្ច...
វ៉ាស៊ីនតោន៖ សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងហាក់ដូចជា កំពុងរៀបចំ សម្រាប់ការសាកល្បងកាំជ្រួចអន្តរទ្វីប ដែលអាចកើតមានក្នុងរយៈពេលពី ៤៨ ទៅ ៩៦ ម៉ោងខាងមុខ ដូចដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក ដែលដឹងពីការវាយតម្លៃស៊ើបការណ៍សម្ងាត់ ចុងក្រោយបង្អស់។ លោក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា មន្ត្រីសហរដ្ឋអាមេរិក បានព្រមានអាជីវកម្មប្រឆាំង នឹងការជួលបុគ្គលិកផ្នែក IT ពីប្រទេសកូរ៉េខាងជើង ដោយអចេតនា ដោយលើកឡើងថា បុគ្គលិកឯករាជ្យក្លែងក្លាយ កំពុងទាញយកអត្ថប្រយោជន៍ ពីឱកាសការងារពីចម្ងាយ ដើម្បីលាក់អត្តសញ្ញាណពិត របស់ពួកគេ និងរកប្រាក់សម្រាប់ទីក្រុងព្យុងយ៉ាង ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា មនុស្សសរុបចំនួន ៤២នាក់បានស្លាប់ ខណៈដែលប្រទេសនេះ បានចាប់ផ្តើមថ្ងៃទី៤ របស់ខ្លួន ក្រោមការបិទប្រទេស ក្នុងគោលបំណងបញ្ឈប់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ជាលើកដំបូង របស់ប្រទេសនេះ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន២១នាក់ដោយសារ “គ្រុនក្តៅ” ២ថ្ងៃបន្ទាប់ពី ប្រទេសនេះបានប្រកាសករណីស្លាប់មនុស្ស ជាលើកដំបូងរបស់ខ្លួនដែលផ្ទុះជំងឺកូវីដ-១៩ និងបានបញ្ជាឱ្យបិទទូទាំងប្រទេស ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ករណីគ្រុនក្តៅថ្មីចំនួន ១៧៤.៤៤០នាក់ ត្រូវបានរកឃើញនៅថ្ងៃសុក្រតែមួយថ្ងៃប៉ុណ្ណោះ ហើយមនុស្ស...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះទីភ្នាក់ងារសារព័ត៌មានរដ្ឋ (KCNA) បានផ្សាយថា យ៉ាងហោចណាស់មនុស្សម្នាក់ ដែលត្រូវបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងជើង ហើយរាប់រយពាន់នាក់ បានបង្ហាញពីរោគសញ្ញាគ្រុនក្តៅ ដោយផ្តល់ការណែនាំ អំពីទំហំដ៏ធ្ងន់ធ្ងរ នៃការផ្ទុះឡើងដំបូង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រេសិតពិសេសចិនម្នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីព្រមាន ក្នុងការប្រឆាំងទៅនឹងការ ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើ ប្រទេសកូរ៉េខាងជើង។ លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំ នៅអង្កការសហប្រជាជាតិបានថ្លែងថា៖ កិច្ចពិភាក្សានិងការប្រឹក្សាគ្នាគឺជា វិធីសាស្ត្រតែមួយគត់ដើម្បីកែប្រែ និងដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ សហរដ្ឋអាមេរិកគឺជា ភាគីដោយផ្ទាល់ទៅនឹងបញ្ហា និងក៏ជាកូនសោរដ៏សំខាន់ សម្រាប់ភាពជាប់គាំងរវាងគ្នា ដូចនេះសកម្មភាពឆ្លើយតបត្រូវតែ...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកវាយតម្លៃថា ប្រទេសកូរ៉េខាងជើង អាចនឹងត្រៀមខ្លួន ជាស្រេចនៅដើមខែនេះ ដើម្បីធ្វើការសាកល្បង នុយក្លេអ៊ែរលើកដំបូង របស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំនៅឯកន្លែងសាកល្បង Punggye-ri របស់ខ្លួន នេះបើតាមអ្នកនាំពាក្យរងក្រសួង ការបរទេសលោកស្រី Jalina Porter។ លោកស្រីបានលើកឡើងថា “យើងបានចែករំលែកព័ត៌មាននេះ ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ហើយយើងនឹងបន្តការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយពួកគេផងដែរ”...