ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យពង្រឹងកម្លាំងយោធា និងសមត្ថភាពការពារខ្លួន

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ បានរាយការណ៍ នៅថ្ងៃសុក្រថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានអំពាវនាវ ឱ្យកងទ័ពប្រជាជនកូរ៉េ “ធ្វើឱ្យប្រសើរឡើង នូវអំណាចដាច់ខាត និងយោធា និងផ្នែកបច្ចេកទេស” ។

KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល កិច្ចប្រជុំធំលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមយោធាលើកទីប្រាំបី នៃគណបក្សពលករកូរ៉េ (WPK) ដែលធ្វើឡើងពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍។

របាយការណ៍នេះបានឲ្យដឹងថា កិច្ចប្រជុំបានផ្តោតលើបញ្ហាអំពី “ការពង្រឹងសមត្ថភាព ការពារជាតិយ៉ាងឆាប់រហ័ស ដើម្បីដាក់ឱ្យពួកគេ ស្ថិតក្នុងកម្រិតសមស្រប ទៅនឹងដំណាក់កាលថ្មី នៃបដិវត្តន៍ ដែលកំពុងអភិវឌ្ឍន៍”។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំបានពិភាក្សាលើសំណើ ដើម្បីបង្កើនចំនួន អនុប្រធាន នៃគណៈកម្មាធិការយោធាមជ្ឈិម WPK និងបានជ្រើសរើសលោក Ri Pyong Chol លេខាគណៈកម្មាធិការមជ្ឈិម WPK ជាអនុប្រធានគណៈកម្មាធិការ យោធា មជ្ឈិមបក្ស។

គណៈកម្មការ ក៏បានសម្រេចចិត្ត បន្ថែមផែនការ សកម្មភាពយោធាដ៏សំខាន់មួយ ចំពោះភារកិច្ចប្រតិបត្តិការ របស់អង្គភាពជួរមុខ KPA ពិនិត្យ និងអនុម័តផ្តល់ការធានាផ្នែកយោធា សម្រាប់ការពង្រឹងបន្ថែមទៀត នូវការរារាំងសង្គ្រាម របស់ប្រទេស និងបានផ្តល់សច្ចាប័ន លើផែនការសម្រាប់រៀបចំ រចនាសម្ព័ន្ធ អង្គភាពយោធា ឡើងវិញ នេះបើយោងតាមរបាយការណ៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top