បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យគណបក្ស ពលករកូរ៉េរបស់លោក ធ្វើការអនុវត្តយ៉ាងហ្មត់ចត់នូវ ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ដែលបានបង្កើតឡើងនៅក្នុង សមាជបក្សដ៏កម្រកាលពីខែមុន។ ការប្រកាសនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលលោក គីម ជុងអ៊ុន ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្ដាលបក្ស កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីសមាជដ៏កម្រកាលពីខែមករា ជាទីដែលលោកនិយាយថា ផែនការសេដ្ឋកិច្ចរយៈពេល...
បរទេស៖ បេក្ខភាពរដ្ឋមន្ត្រីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានឮដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្តីពីឆន្ទៈរបស់លោក ក្នុងការលុបបំបាត់នុយក្លេអ៊ែ និងថា លោកបានរក្សាការសន្យារបស់លោក ចាប់តាំងពីឆ្នាំ២០១៨។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ថា លោក Chung Eui-yongជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី មូន...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានពង្រីកអង្គភាពមីស៊ីលផ្លោង និងពង្រឹងកម្លាំងពិសេស ជាមួយនឹងឧបករណ៍ទំនើបៗ និងសមយុទ្ធវាយប្រហារគោលដៅ ដូចជាការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូងជាដើម។ ការផ្លាស់ប្តូរទាំងនេះនៅក្នុងយោធាកូរ៉េខាងជើង ស្ថិតក្នុងចំណោមចំណុចសំខាន់ៗ នៃការបោះពុម្ពផ្សាយឆ្នាំ២០២០ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលក្រសួងការពារជាតិ បានដាក់បង្ហាញតាមអ៊ិនធឺណិត និងក្រៅប្រព័ន្ធនៅថ្ងៃអង្គារនេះ ស្ដីពីការពង្រឹងសមត្ថភាព វាយប្រហារមហាប្រល័យ របស់កូរ៉េខាងជើង។ យោងតាមឯកសារនេះ ប្រទេសកូរ៉េខាងជើងឥឡូវនេះមានកងពលតូចមីស៊ីលចំនួន...