សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីអ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលមានអាយុក្រោម ៦៥ ឆ្នាំនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំ។ យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃបានចាប់ផ្តើមនៅម៉ោង ៩ព្រឹកកនេះ ម៉ោងក្នុងស្រុកនៅទូទាំងប្រទេស។ នៅថ្ងៃទីមួយអ្នកជំងឺ និងបុគ្គលិកសុខាភិបាលចំនួន ៥,២៦៦ នាក់នៅតាមមណ្ឌលថែទាំចំនួន ២១៣ ត្រូវបានគ្រោងនឹងរៀបចំធ្វើ...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសសហរដ្ឋអាមេរិក បានលើកឡើហថា ការខិតខំណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងមិនមានប្រសិទ្ធភាពនោះទេ បើគ្មានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។ លេខាធិការសារព័ត៌មាន នៃក្រសួងការបរទេស Ned Price ក៏បានឲ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ គឺមានសារៈសំខាន់ក្នុងការលើកកម្ពស់ តម្លៃរួមគ្នានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។ លោក...
សេអ៊ូល៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអង្គារ បានឲ្យដឹងថា កូរ៉េខាងត្បូងទើបតែ បានធ្វើការបញ្ជាទិញយក វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា ២៣លាននាក់ទៀត នៅថ្ងៃនេះពោលគឺនៅ ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបានប្រកាសថា នឹងមានការពន្យាពេលនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋសម្រាប់ត្រីមាសដំបូង។ កិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងថ្មី ដែលមានចំនួនប្រមាណជា ២០លាននាក់ចេញពីវ៉ាក់សាំង Novavax និងវ៉ាក់សាំងសម្រាប់មនុស្ស ៣លាននាក់ចេញពីក្រុមហ៊ុនអាមេរិក Pfizer នេះបើយោងតាមការបញ្ជាក់ ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។ លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍរ៉ាដារយៈចម្ងាយឆ្ងាយមួយ សម្រាប់ការពារដែនអាកាស ដើម្បីជំនួសឧបករណ៍ចាស់ៗ ដែលនាំចូលពីបរទេស។ ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលកម្មវិធីការទិញយក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤៦ពាន់លានវ៉ុន (៤១ លានដុល្លារ) ជាមួយក្រុមហ៊ុន LIG Nex1 Co សម្រាប់គម្រោងអភិវឌ្ឍន៍រយៈពេល ៤ ឆ្នាំ ដោយមានផែនការចាប់ផ្តើមដាក់ពង្រាយនៅឆ្នាំ២០២៧...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បុងបានដាក់ការបង្ហាញ នូវផែនការដ៏អស្ចារ្យមួយ ដែលមានតម្លៃរហូតទៅដល់ ៤៨,៥ទ្រីលានវ៉ុន ឬប្រមាណជា៤៣,២ពាន់លានដុល្លារ ក្នុងការកសាងរោងចក្រ ផលិតថាមពលពីខ្យល់ ដ៏ធំបំផុតលើលោក។ គួរឲ្យដឹងដែរថា រោងចក្រថាមពលខ្យល់ធំជាងគេបំផុត នៅលើពិភពលោកមួយនេះ តាមផែនការនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការស្តារឡើងវិញ នូវបរិស្ថានដែលងាយរងគ្រោះពីការរាតត្បាតកូវីដ១៩។ គ្រោងការណ៍នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា...