សេអ៊ូល៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអង្គារ បានឲ្យដឹងថា កូរ៉េខាងត្បូងទើបតែ បានធ្វើការបញ្ជាទិញយក វ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា ២៣លាននាក់ទៀត នៅថ្ងៃនេះពោលគឺនៅ ក្រោយមួយថ្ងៃប៉ុណ្ណោះ ដែលបានប្រកាសថា នឹងមានការពន្យាពេលនៃការចាក់វ៉ាក់សាំង ជូនពលរដ្ឋសម្រាប់ត្រីមាសដំបូង។ កិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំងថ្មី ដែលមានចំនួនប្រមាណជា ២០លាននាក់ចេញពីវ៉ាក់សាំង Novavax និងវ៉ាក់សាំងសម្រាប់មនុស្ស ៣លាននាក់ចេញពីក្រុមហ៊ុនអាមេរិក Pfizer នេះបើយោងតាមការបញ្ជាក់ ដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខប្រេសិតនុយក្លេអ៊ែ ររបស់ប្រទេសកូរ៉េខាងត្បូងលោក Noh Kyu-duk បានស្នើសុំនៅថ្ងៃអង្គារម្សិលមិញនេះ ឲ្យប្រទេសរុស្ស៊ីដើរតួនាទីក្នុងការជំរុញរបស់ទីក្រុងសេអ៊ូល ដើម្បីចាក់គ្រឹះសម្រាប់ សន្តិភាព យូរអង្វែងមួយនៅឧបទ្វីបកូរ៉េ។ លោក Noh បានអំពាវនាវក្នុងអំឡុងជំនួបរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងត្បូងលោក Andrey Kulik ខណៈដែលទីក្រុងសេអ៊ូល ស្វែងរកការចូលរួមកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការបន្តការសន្ទនា ជាមួយកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា លោកមានទំនុកចិត្តចំពោះការ សម្របសម្រួលគោលនយោបាយ ស្តីពីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក បើទោះជាមានសញ្ញាដំបូង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា។ លោក Chung Eui-yong មានវ័យ៧៤ឆ្នាំ តាមសេចក្តីរាយការណ៍ បានឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេស របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Kang Kyung-wha ដែលកាន់តំណែងនោះអស់រយៈពេលជិត ៤ឆ្នាំ។...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍរ៉ាដារយៈចម្ងាយឆ្ងាយមួយ សម្រាប់ការពារដែនអាកាស ដើម្បីជំនួសឧបករណ៍ចាស់ៗ ដែលនាំចូលពីបរទេស។ ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលកម្មវិធីការទិញយក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤៦ពាន់លានវ៉ុន (៤១ លានដុល្លារ) ជាមួយក្រុមហ៊ុន LIG Nex1 Co សម្រាប់គម្រោងអភិវឌ្ឍន៍រយៈពេល ៤ ឆ្នាំ ដោយមានផែនការចាប់ផ្តើមដាក់ពង្រាយនៅឆ្នាំ២០២៧...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បុងបានដាក់ការបង្ហាញ នូវផែនការដ៏អស្ចារ្យមួយ ដែលមានតម្លៃរហូតទៅដល់ ៤៨,៥ទ្រីលានវ៉ុន ឬប្រមាណជា៤៣,២ពាន់លានដុល្លារ ក្នុងការកសាងរោងចក្រ ផលិតថាមពលពីខ្យល់ ដ៏ធំបំផុតលើលោក។ គួរឲ្យដឹងដែរថា រោងចក្រថាមពលខ្យល់ធំជាងគេបំផុត នៅលើពិភពលោកមួយនេះ តាមផែនការនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការស្តារឡើងវិញ នូវបរិស្ថានដែលងាយរងគ្រោះពីការរាតត្បាតកូវីដ១៩។ គ្រោងការណ៍នេះផងដែរ ក៏ត្រូវបានគេមើលឃើញថា...