វ៉ាស៊ីនតោន៖ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កំពុងថយចុះ ខណៈដែលករណីឆ្លងទម្រង់ថ្មី Delta ដែលអាចចម្លងបានខ្ពស់បានរាលដាលដល់រដ្ឋស្ទើរតែទាំងអស់ ដែលបង្កឱ្យមានការភ័យខ្លាចរបស់អ្នកជំនាញអំពីសក្តានុពលនៃការគ្របដណ្តប់លើជំងឺកូវីដ -១៩។ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា ចំនួនថ្នាំវ៉ាក់សាំងដែលត្រូវបានគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃបានថយចុះ ៥៥,៣ ភាគរយពីសប្តាហ៍មុន។ ទិន្នន័យរបស់ CDC បានបង្ហាញថា ប្រហែល ៤៦,៤...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧៧នាក់ថ្មី និងមានករណីស្លាប់ចំនួន ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៤២៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៨២៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា ការសិក្សារបស់ចក្រភពអង់គ្លេស បានរកឃើញថា វិធីសាស្ត្រលាយបញ្ចូលគ្នា និងវ៉ាក់សាំងទប់ទល់ទៅនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយប្រើថ្នាំយីហោផ្សេងៗគ្នាសម្រាប់ដូសទី១ និងដូសទី២ ផ្តល់ការការពារយ៉ាងល្អប្រឆាំងនឹងវីរុសរាតត្បាត ។ ការសាកល្បង Com-Cov បានមើលឃើញពីប្រសិទ្ធភាពនៃថ្នាំ Pfizer ទាំងពីរដូស និង AstraZeneca ឬមួយដូសក្នុងចំណោមថ្នំាទំាងនេះបន្តឲ្យមានប្រសិទ្ធភាពមួយថែមទៀត...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺប្រចាំទ្វីបអាហ្វ្រិក ហៅកាត់ (Africa CDC)បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃចន្ទ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំនៅទ្វីបអាហ្វ្រិកដែលគេបញ្ជាក់ឲ្យដឹងនោះគឺមានចំនួនដល់ទៅ៥.៤១៧.៨៥៨នាក់ ។ មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេសនៃសហភាពអាហ្វ្រិកដែលមានសមាជិក៥៥ប្រទេស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតគឺមានចំនួន១៤១.២៩០នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៤.៧៥០.១៦៦នាក់នៅទូទាំងទ្វីបបានជាសះស្បើយពីជំងឺ ។...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង២០.៦៩៤នាក់ក្នុងអំឡុងពេល១ថ្ងៃ ធ្វើឲ្យតួលេខកើនឡើងដល់២.១៣៥.៩៩៨នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បាន កើនឡើងដល់៥៧.៥៦១នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៤២៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋបន្ថែមទៀតចំនួន៩.៤៨០នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់១.៨៥៩.៩៦១នាក់ ។វីរុសបានឆ្លងរាលដាលដល់ខេត្តអ្នកទំាងអស់ចំនួន៣៤ ។ ជាពិសេស...
ភ្នំពេញ ៖ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លា បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ស្នើនឹង ២,៧លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា “កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ៕
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DOH)បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៨០៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ត្រូវបានគេបញ្ជាក់ថា មានរហូតដល់១.៣៥៩.០១៥នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៣.៦២១នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៨៤នាក់ទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ។ ហ្វីលីពីន មានពលរដ្ឋលើសពី១១០លាននាក់ បានធ្វើតេស្តរកមើលមេរោគមានជាង១៣លាននាក់ ចាប់តាំងពីផ្ទុះជំង៉ឺនៅក្នុងខែមករា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន១០នាក់ និងស្លាប់ ចំនួន១នាក់។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៦៣នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៤៦នាក់ ស្លាប់៥នាក់...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈបានឲ្យដឹងកាលពីថ្ងៃពុធថា គុយបា បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១.៤០៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ គិតត្រឹមថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៦១.៩៩៧នាក់ និងអ្នកស្លាប់កើនឡើងដល់១.១១៨នាក់ ។ ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺប្រចាំថ្ងៃ ១.៣៣០នាក់ ជាអ្នកឆ្លងជំងឺក្នុងសហគមន៍ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៧.៦២៥នាក់ នៅតែមានជំងឺ តួលេខចុងក្រោយបង្អស់ក្នុងរយៈពេល១៥ខែ...