Covid-19

គុយបា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង ១,៤ពាន់នាក់

ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈបានឲ្យដឹងកាលពីថ្ងៃពុធថា គុយបា បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១.៤០៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ គិតត្រឹមថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៦១.៩៩៧នាក់ និងអ្នកស្លាប់កើនឡើងដល់១.១១៨នាក់ ។

ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺប្រចាំថ្ងៃ ១.៣៣០នាក់ ជាអ្នកឆ្លងជំងឺក្នុងសហគមន៍ ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន៧.៦២៥នាក់ នៅតែមានជំងឺ តួលេខចុងក្រោយបង្អស់ក្នុងរយៈពេល១៥ខែ ។

រដ្ឋធានីហាវ៉ាណា ត្រូវបានគេបង្ហាញថា បានថយចុះនៃចំនួនអ្នកឆ្លងជំងឺ ដែលបានចុះក្នុងបញ្ជីចំនួន៣៣៩នាក់ គិតត្រឹមថ្ងៃមុន និងអត្រាគ្រោះថ្នាក់ដល់ជីវិតបានថយចុះមកដល់ត្រឹម២៩០,២នាក់ក្នុងចំណោម១០០.០០០០នាក់ ទោះបីជាយ៉ាងនេះក្តី វានៅតែខ្ពស់បំផុតនៅក្នុងប្រទេសនេះ ។

ទន្ទឹមនឹងនេះដែរ ក្រសួងបានបន្ថែមការចាក់វ៉ាក់សាំងនៅក្នុងរដ្ឋធានីនៅក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថា នឹងចាក់ថ្នាំដល់ពលរដ្ឋ២,២លាននាក់គិតដល់ចុងខែកក្កដា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×