ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានឲ្យដឹងថា មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជា រៀបចំឡើងក្នុងគោល បំណងពន្លឿន និងបង្កើនប្រសិទ្ធភាពការព្យាបាល សំដៅកាត់បន្ថយអត្រាមរណភាព ដោយសារជំងឺកូវីដ-១៩។ យោងតាមឯកសាររបស់ ក្រសួងសុខាភិបាល កម្រាស់ ៣០ទំព័...
ប៉េកាំង៖ លោកស្រី Shabaan ទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីស៊ីរី បានលើកឡើងថាការចោទប្រកាន់របស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិន ជុំវិញដើមកំណើតនៃជំងឺរាតត្បាតកូវីដ-១៩ គឺ“មិនទំនងទាល់តែសោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិនស៊ីនហួនាពេលថ្មីៗនេះក្នុងពេលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតស៊ីរី-ចិន និងខួបលើកទី ៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ដែលបានប្រារព្ធឡើងនៅទីក្រុងដាម៉ាស។ លោកស្រី បានលើកឡើងថា វាមិនសមស្របនោះទេ ដែលអាមេរិកចោទចិន លើបញ្ហានេះ ព្រោះចិនជាប្រទេស...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បានកើនឡើងដល់១០.០៦១នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣៣០នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃកាលពីថ្ងៃចន្ទ ។ សេចក្តីប្រកាសបានដាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦៨៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៣០៦.៣៥៤នាក់ ។ តួលេខរបស់ក្រសួងបានឲ្យដឹងថា អ្នកជំងឺចំនួន២១៧.១៤២នាក់ បានចាកចេញពីមន្ទីរពេទ្យ និងជាង៣,១៨លានវត្ថុវិភាគបានធ្វើតេស្តរកមេរោគបង្កជំងឺកូវីដ-១៩ ។ ប្រទេសមីយ៉ាន់ម៉ា...
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីបានកើនឡើង ៣០,៧៣៨ករណី ក្នុងរយៈពេលមួយថ្ងៃសរុបកើនឡើងដល់ ៣,៤៤០,៣៩៦ ករណី ដោយចំនួនអ្នកស្លាប់បានបន្ថែម ១៦០៤ នាក់ សរុបកើនឡើងដល់ ៩៥,៧២៣ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣៩,៤៤៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ២,៨០៩,៥៣៨ នាក់...
ប៉េកាំង៖ សហការលើការតាមដានប្រភពដើមនៃមេរោគគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប” ហើយការស្រាវជ្រាវបែបនេះគួរតែត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក នេះបើយោងតាមការលើកឡើងរបសឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៊ីតាលីលោក លី ជុនហួ។ ឯកអគ្គរដ្ឋទូតរូបនេះបានសរសេរនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍នៅក្នុងកាសែតការទូត ដែលជាកាសែតតាមអ៊ីនធឺណិតឲ្យដឹងថា“ ជំងឺរាតត្បាតកូវីដ -១៩ បានរាលដាលពាសពេញពិភពលោកអស់រយៈពេលជាងមួយឆ្នាំហើយ ដែលបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរដល់ប្រទេសទាំងអស់” ។ ដោយកត់សម្គាល់ថា ទាំងប្រទេសចិន និងអ៊ីតាលីបានចែករំលែកព័ត៌មានយ៉ាងសកម្ម និងសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីស្វែងរកប្រភពដើមនៃមេរោគនេះ លោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តាំផ្ញើទៅលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា កុំទុកឲ្យសម្តេចក្លាយជាមេបញ្ជាការ បញ្ជាកងទ័ព ដោយមិនផ្ដល់អាវុធ និងគ្រាប់រំសេវឲ្យកងទ័ព ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ចង់មានន័យថា «កុំឲ្យសម្ដេច បញ្ជាក្រុមគ្រូពេទ្យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣១៨នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦២នាក់ និងស្លាប់៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១៨១៩នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញការហាមឃាត់ ឬរឹតបន្ដឹងត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅតាមទីកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ តាមសារាចររបស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៨ ខែកក្កដា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញកូវីដ-១៩ ថ្មី៦៧នាក់ ជាសះស្បើយ៣៨នាក់ និងស្លាប់៤នាក់ នៅថ្ងែទី២២ ខែកកដ្កា ឆ្នាំ២០២១។ ករណីរកឃើញកូវីដ-១៩ ចំនួន៦៧នាក់នោះរួមមាន ៖ ស្រុកកងមាសចំនួន៥នាក់ ស្រុកកោះសូទិន ចំនួន២នាក់ ស្រុកកំពង់សៀម ចំនួន១២នាក់ ក្រុងកំពង់ចាមចំនួន៨នាក់ ស្រុកចំការលើចំនួន៧នាក់ស្រុកជើងព្រៃចំនួន៥នាក់ ស្រុកបាធាយចំនួន៣នាក់ ស្រុកព្រៃឈរចំនួន៩នាក់ ស្រុកស្ទឹងត្រង់ ចំនួន១៣នាក់...