ហ្សាការតា៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី និងសិង្ហបុរី បានលុបចោលជើងហោះហើរទៅកាន់ និងមកពីកោះបាលី ដែលជារមណីយដ្ឋានរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនៅក្បែរនោះបាន បក់បោកម្តងទៀតដោយភាយផេះ ១គីឡូម៉ែត្រឡើងទៅលើមេឃ ។ យន្តហោះរបស់ក្រុមហ៊ុន Jetstar, Qantas និង Virgin Australia របស់ប្រទេសអូស្ត្រាលី ទាំងអស់បានផ្អាកការហោះហើរបន្ទាប់ពីភ្នំ...
ហ្សាការតា៖ កាលពីថ្ងៃពុធ នាវាដឹកប្រេង១គ្រឿង ដឹកប្រេងនៅជិតកោះរមណីយដ្ឋាន បាលី របស់ប្រទេសឥណ្ឌូនេស៊ី បានឆាបឆេះ ដោយបានបណ្តាលឲ្យស្លាប់ សមាជិកនាវិកចំនួន៥នាក់ និង១៥នាក់ផ្សេងទៀតបានរងរបួស ។ ប៉ូលិស Karangasem នៃកោះបាលី បានឲ្យដឹងថា នាវាដឹកប្រេងនោះកំពុងបើកបរនៅជិតកោះ Tepekong ក្នុងដែនទឹក Candidasa ហើយឆ្ពោះទៅកាន់ Badas Sumbawa...
ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា តុលាការមួយក្នុងប្រទេសឥណ្ឌូនេស៊ី បានកាត់ទោសសមាជិកនាំមុខគេ នៃក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានប្រព្រឹត្តការបំផ្ទុះគ្រាប់បែក នៅកោះបាលីក្នុងឆ្នាំ២០០២ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ។ តុលាការនៅទីក្រុងហ្សាការតា បានរកឃើញថា លោក Zulkarnaen វ័យ៥៨ឆ្នាំមានទោសពីបទបង្កឲ្យមានអំពើភេរវកម្មកើត ឡើង ។ គាត់ត្រូវស្ថិតនៅក្នុងបញ្ជី...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រធានទីភ្នាក់ងារសុខាភិបាលរបស់ខ្លួន បាននិយាយថា កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែអស់អុកស៊ីសែន សម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈដែលការឆ្លង បានកើនឡើង ។ ទន្ទឹមនឹងនេះដែរ ប្រទេសធំបំផុត នៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែពុះពារនឹងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ថា អ្នកជួយសង្គ្រោះម្នាក់និងមន្ត្រីប៉ូលិស ជាន់ខ្ពស់មួយរូបបាននិយាយថា ពលរដ្ឋចំនួន៦នាក់បានស្លាប់ ខណៈដែលនាវាដឹកអ្នកដំណើរចំនួន ១គ្រឿង ដែលមានពលរដ្ឋនៅលើនោះច្រើននាក់ បានលិចចូលក្នុងទឹក នៅដែនកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ និងបានចាប់ផ្តើមជម្លៀសអ្នកដំណើរចេញ ។ លោក I Wayan Suyatna ប្រធានការិយាល័យប្រតិបត្តិការ...