ភ្នំពេញ ៖ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍ កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ រួសរាន់ដាក់ពាក្យស្នើសុំ ចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងកសិកម្ម មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បន្តរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងថា «រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យនិងពិភាក្សាអំពីការបន្តការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។ សូមរំលឹកថា នាពេលថ្មីៗ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីណែនាំពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ បើសិនជាជនដែលបានប្រព្រឹត្ដ ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ឬ៣ឆ្នាំ ទៅ៥ឆ្នាំ។ សេចក្ដីណែនាំរបស់ក្រសួងបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមផ្លាស់ប្ដូរពីរដូវវស្សា ចូលដល់រដូវលំហើយ បន្តចូលរដូវប្រាំងដែលធាតុអាកាសមានសភាពក្ដៅហែង ស្ងួតខ្លាំងជាកក្តាងាយបង្កឱ្យភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យភ្លើងឆេះព្រៃ...
ភ្នំពេញ ៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី បានរាលដាល យ៉ាងលឿនពីបណ្តា ខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលមកទល់ពេលនេះ ឆ្លងដល់ គោ ក្របី ជាង៣០ ០០០ក្បាល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកឧកញ៉ា សហគមន៍កសិកម្ម និង អន្តរស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជួយជំរុញការនាំចេញ ផលិតផលផ្លៃមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ក្រោយពីផ្លែមៀនប៉ៃលិន ជាប់របាំងភូតគាម តាមអនាម័យ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសិកម្ម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នក នាំចេញផ្លែមៀនប៉ៃលិន គួរបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង ដោយសារថៃ កំពុងបិទមិនឲ្យនាំចូលមៀន តាមច្រកព្រំដែន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផល ក្នុងខែសីហានេះ ប៉ុន្តែដោយសារបញ្ហា...
ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក វេង សាខុន...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មូលហេតុ ថ្នាំកសិកម្ម និងជីកសិកម្ម នៅកម្ពុជាឡើងថ្លៃ ដោយសារបណ្ដាប្រទេសផលិតទាំងនោះ មិនអាចផលិតឆ្លើយតបតាម ការបញ្ជាទិញពីកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យ ជួបនឹងបញ្ហាប្រឈម...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រសួងពុំដែលផ្ដល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន នាំចូលជ្រូករស់ពីប្រទេសថៃ ឡើយ។ ថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម បានពិនិត្យឃើញ ថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទខុស ពីការពិត...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជានៅតែបន្ដជួបប្រទះបញ្ហាប្រឈម មិនទាន់អាចដោះស្រាយបាននៅឡើយ។ ការជួបប្រទះនេះ ដោយមូលហេតុសំខាន់ៗ ដូចជា ៖ ការថមថយផលត្រីពីធម្មជាតិ ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,យន្ដការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញ ,វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន ។ ការលើកឡើងរបស់ ក្រសួងកសិកម្ម...