ភ្នំពេញ ៖ ដោយអនុវត្ត តាមសេចក្ដីសម្រេច រាជរដ្ឋាភិ បាលក្រសួងទេសចរណ៍ បានឲ្យប្រតិបត្តិករទេស ចរណ៍ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍន៍ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ ហាមឃាត់ការ ធ្វើដំណើរជាបណ្តោះ អាសន្នចំពោះជនជាតិឥណ្ឌា និងអ្នកដំណើរជនជាតិ បរទេសទាំងអស់ ដែលធ្វើដំណើរមកពីឥណ្ឌា ។ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់ មិនឲ្យជនជាតិឥណ្ឌា និងជនបរទេសទាំងឡាយមកពីឥណ្ឌាចូលកម្ពុជាឡើយ...
ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ពុំទាន់បញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍នោះ ក្រសួងទេសចរណ៍ សម្រេចលើកលែងពិន័យអន្ដរការណ៍ជាប្រាក់ ចំពោះការស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍។ ម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ពុំទាន់ មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យោងតាមលិខិតរបស់ ឮក្រសួងទេសចរណ៍ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ថោង...
ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក...