ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃ៣១ តុលា ដល់៣ វិច្ឆិកា ដោយរយៈពេលនេះ កម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ករណីនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង បង្កើតបានជាពពកភ្លៀងលើកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៦-២៩ តុលា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ទៀត នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០%...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ(១៥-២១មីនា) កម្ពុជានឹងទទួលឥទ្ធិពល ខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះ ក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៤-៣៧អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃ១-៧ មីនា កម្ពុជាបន្តទទួល រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងពីចិន ក្នុងកម្រិតខ្សោយ ។ ដោយសារការទទួលឥទ្ធិពលពីចិននេះ នឹងធ្វើឲ្យកម្ពុជាមានសីតុណ្ហភាពពី២០-៣៥ អង្សាសេ នៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២-២៨ កុម្ភៈ ដោយឡំទៅដោយភ្លៀងធ្លាក់ផងដែរ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាកម្ពុជាបានរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលជាហេតុ នឹងធ្វើឲ្យមាន ភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងសប្តាហ៍ខាងមុខ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ១៤ កុម្ភៈនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃ១៥-២១កុម្ភៈ កម្ពុជា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាប កណ្តាល...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ខែតុលា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៃកម្ពុជា នឹងអាចមានភ្លៀងធ្លាក់លាយឡំ ទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ តុលា កម្ពុជាបន្តទទួលឥទ្ធិពល នូវទ្រនុងសម្ពាធខ្ពស់ពីចិន លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយកាត់លើ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់ បណ្តាលឲ្យលិចលង់តំបន់ទំនាបមួយចំនួន អមតាមដងទន្លេ ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ២៩...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ ” NORU ” ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឲ្យប្រព័ន្ធសម្ពាធទាប...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ...