ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ខែម ភារម្យ ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី ក្រុមមន្រ្តីបច្ចេកទេស នៅទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន អនុវត្តគម្រោងទំនប់អូរទេ និងការដ្ឋានស្តារ...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន ៩៨៣...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ រហូតដល់១៧អង្សាសេ ចាប់ពីថ្ងៃទី៨ដល់១៤ធ្នូឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ ។ ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្ម អន្តរាគមន៍ នៅចំនុចទំនប់បាក់លើ សណ្តរស្ទឹងព្រែកត្នោត...
ភ្នំពេញ ៖ រសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ បច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈម ដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែក ខាងលើ (ខេត្តកំពង់ស្ពឺ)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២៧ដល់២៨ តុលា ឆ្នាំ២០២១ ខេត្តមួយចំនួនរបស់កម្ពុជា នឹងមានធ្លាក់លាយឡំ ជាខ្យល់កន្ត្រាក់នឹង មានជំនន់ទឹកភ្លៀងផងដែរ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួង ធនធានទឹក នៅថ្ងៃទី២៥តុលាបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាព អាកាសធាតុរួចមក...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានស្នើដល់ក្រសួងធនទឹក និងឧតុនិយម បង្វែរមុខទឹក កុំឲ្យជន់លិចរាជធានីភ្នំពេញ ព្រោះបើមានការជន់លិច រាជធានីភ្នំពេញមែន នឹងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាងនៅតាមបណ្ដាខេត្តពាក់ព័ន្ធ ។ ការលើកឡើងរបស់លោកនេះ នាឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាកម្លាំង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ បើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តទទួលរង នូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា...
ភ្នំពេញ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះស្តារប្រឡាយក្របៅ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រឡាយក្របៅ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល...