ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាស ស្វាគមន៍ចំពោះក្រុម អ្នកវិនិយោគទុនកូរ៉េ ដែលមានបំណង ធ្វើការវិនិយោគលើផ្នែក បច្ចេកវិទ្យាប្លុកឆែន នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យ ឌីជីថល កាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសអនុញ្ញាត ឲ្យ ក្រុមហ៊ុន វិនិយោគទុន កូរ៉េ ជួប ពិភាក្សា ការងារ កាលពី ពេល...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានទូលំលាយ អំពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13th) និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side events) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ តាមទម្រង់អនឡាញ ។...
ភ្នំពេញ ៖ ក្នុងនាមមន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងមិនចង់ ឃើញការផ្សាយមាតិកាព័ត៌មាន ណាមួយធ្វើឲ្យមានប៉ះខូចខាត ឬបង្កបញ្ហា ដល់សង្គមជាតិ ។ ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ ឡានឆាង នារសៀលថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ បញ្ឈប់រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មាន ក្នុងតំបន់ហាមឃាត់ ហើយក្នុងករណីបំពានល្មើស សេចក្តីជូនដំណឹង នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន៕
ភ្នំពេញ៖ ក្រសួងព័ត៌មានបានណែនាំ ពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោយពីមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់នូវវិធានការបិទខ្ទប់។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងព័ត៌មានក៏បានបន្តសុពលភាព លិខិត អនុញ្ញាតធ្វើដំណើរ ជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញ ការងារនៅក្នុងអង្គភាពរបស់ខ្លួន។ យោងតាមសេក្ដីណែនាំរបស់ក្រសួងព័ត៌មាន...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញជូនដំណឹង បន្តសុពលភាព លិខិតអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ធ្វើដំណើរក្នុងអំឡុង ពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រហូតដល់ថ្ងៃ៥ ខែឧសភា ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបិទខ្ទប់ភូមិសាស្រ្តភ្នំពេញ និងតាខ្មៅ ក្នុងខេត្តកណ្តាល រយៈពេល៧ថ្ងៃទៀត ដើម្បីទប់ស្កាតជំងឺកូវីដ១៩៕
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញទាំងអស់ ត្រូវធ្វើការផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង នៅក្នុងអំឡុង ពេលអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺឆ្លង កូវីដ-១៩។...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ គេហទំព័រឈ្មោះ WWW.phengvennaknews.com របស់លោក ផែង វណ្ណៈ ដោយម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាទ ចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបសរដ្ឋ និង ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្ដល់ទុក នៅក្រសួព័ត៌មាន ។...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានធ្វើស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគម ដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន និងមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធលើការអប់រំ បណ្ដុះបណ្ដាលដើម្បី ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។ ក្រសួងព័ត៌មាន ស្នើបែបនេះក្រោយពីក្រសួងសង្កេតឃើញមាន អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១២ ខែ កុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “ថ្ងៃចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់ សម្រាប់មន្ត្រីរាជការទេ តែហាក់ដូចបាត់មនុស្សច្រើន ការងារក៏រង្វើលតាមនោះ...