ភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូ ចំនួន៤០០គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈគម្រោងពង្រឹងសមត្ថភាព ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច តាមបណ្ដាខេត្តមួយចំនួន ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំលឹកដល់ ក្រុមហ៊ុនថ្នាំជក់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពឆ្លៀតឱកាស ផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង-ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្របែបនេះក្រោយ វិទ្យុជាតិកម្ពុជា នាចេញផ្សាយនាពេលថ្មីៗនេះថា លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ មេត្រូ II មានទីតាំងផ្ទះលេខ២៨ប៊ីស ផ្លូវលេខ១៧២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ៕
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវិរុសកូវីដ-១៩ និងពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានចំនួន១៩១៦ហើយ ដោយឆ្លងនៅខេត្ត២៣ លើកលែងតែ២ខេត្ត គឺក្រចេះ និងកែប៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការដូសទី៣ ឬដូសជំរុញ មិនបានបង្កឲ្យមានផលរំខាននោះទេ ទោះបីជាធ្លាប់ចាក់វ៉ាក់សាំងប្រទេសដូចគ្នា ឬផ្សេងគ្នាក៏ដោយ ។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីរារដ្ឋាភិបាលដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង នៅថ្ងៃ២៥ សីហា បានឲ្យដឹងថា «ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ,...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល អនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣១ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៥២នាក់ (បញ្ជូនទៅតុលាការ) ១នាក់ ឃាត់យានយន្ត (រថយន្ត ៣២គ្រឿង និងម៉ូតូ ៦៥គ្រឿង)និងពិន័យជាប្រាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤១០នាក់ទៀត ជាសះស្បើយចំនួន ៥៣៧នាក់ និងស្លាប់ចំនួន ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ២៧៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៣២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៩ ៦៤១នាក់ អ្នកជាសះស្បើយ...