ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការណ៍ណែនាំមួយចំនួនឲ្យបុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនឲ្យយកចិត្ត ទុកដាក់លើសិស្សានុសិស្ស ក្នុងពេលអាកាសធាតុកំពុងតែឡើង កម្តៅជាខ្លាំដោយថ្ងៃខ្លះឡើងខ្លាំងដល់ ជាង៤០អង្សាសេ។ ក្នុងចំណោមវិធានការទាំងអស់ ក៏មានវិធានការណ៍ ឲ្យត្រូវបាញ់ទឹកដាក់ទីធ្លា គ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សាតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្តៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យា បាលសិស្ស...
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ ជាដាច់ខាត និងទប់ស្កាត់ជា បន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ អំឡុងពេលរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈ និងឯកជន ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សា ក្រោយមានកុមារ និងយុវជនមួយចំនួន បានរាំលេងតាមចង្វាក់ស៊ីផ្លេរថយន្ដ ដែលអាចបណ្ដាលមានគ្រោះថ្នាក់ដល់អាយុជីវិត។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២១ មីនា បានឲ្យដឹងថា នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យលើកកម្ពស់ ការប្រើប្រាស់សំណេរ និងអក្ខារាវិរុទ្ធភាសាខ្មែរ ឲ្យបានត្រឹមត្រូវ ក្នុងគោលបំណង លើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ។ តាមរយៈសេចក្ដីណែនាំ របស់ក្រសួងអប់រំ នាពេលថ្មីៗនេះ បានឲ្យដឹងថា ត្រូវលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ...
កំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ណាត ប៊ុនរឿន បានថ្លែងថា ធនធានមនុស្សជំនាន់ក្រោយ គួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការថ្នាលអប់រំសាលាឌីជីថល (#SalaDigital) មានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្តិសិទ្ធិភាព។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃ៦ កុម្ភៈ...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាន លើកទី៩ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការប្រឡងប្រជែង បកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ជ្រើសរើសជ័យលាភី ចំនួន ៣រូប។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃទី២២ ខែមករា...
ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា ក្នុងដំណើរការឆែកឆេរដ៏តឹងតែងទៅលើបេក្ខជនប្រឡងបាក់ឌុបនាថ្ងៃទី២នេះ ដោយបានរកឃើញនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ នៅជាប់ខ្លួនរបស់បេក្ខជន ។ ជាមួយគ្នានេះ ក្រសួងអប់រំបន្ត អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទចូល ក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ។ ក្នុងករណីរកឃើញថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឲ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី២៤ តុលា បានឲ្យដឹងថា ក្នុងបរិបទ នៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន...