ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចនឹងសាងសង់ អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ជូនដល់សាលាបឋមសិក្សា ដំណាក់ក្សាន្ត ស្ថិតនៅឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរ ។ តាមរយៈសេចក្ដីបំភ្លឺ ករណីសាលាបឋមសិក្សា ដំណាក់ក្សាន្ត នៅថ្ងៃទី៤ ខែតុលា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងលើកទឹកចិត្ដដល់ គ្រឹះស្ថានសិក្សានានា នៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឲ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាព សិក្សាកុមារកម្ពុជា។ បច្ចុប្បន្នឃើញថា ចលនាលក់នំខ្មែរនៅ តាមបណ្តាសាលារៀននៅទូទាំងប្រទេស មានសកម្មភាពផុសផុលជាខ្លាំង ក្រោយនាយកសាលា បានដាក់ចេញវិធានការ ជាបន្តបន្ទាប់ ៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំ «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ» ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឲ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នាថ្ងៃទី៤ កក្កដា បានឲ្យដឹងថា យុទ្ធនាការនេះ នឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ...
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ត្រូវបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ស្ដីពីការអង្កេត និងផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិច នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី គឹម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសាលារដ្ឋ និងឯកជនទាំងអស់ឈប់សម្រាក ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍នេះ ។ តាមរយៈលិខិតនៅថ្ងៃទី២២ មីនា ក្រសួងអប់រំ បានឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំពីការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស នៅតាមគ្រឹះស្ថាន មធ្យមសិក្សាចំណេះទូទៅ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីសធម៌ ព្រមទាំងចំណេះដឹងខ្ពស់ ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំថ្មីៗនេះ បានឲ្យដឹងថា មន្ទីរអប់រំ រាជធានី-ខេត្ត...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹង និងលើកកម្ពស់ការសិក្សាវប្បធម៌-អរិយធម៌ខ្មែរ នៅតាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ៕
ស្វាយរៀង ៖ លោកជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងជំរុញ ដល់មន្ទីរអប់រំខេត្តស្វាយរៀង ត្រូវបន្តលើក កម្ពស់សុខភាព អនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយយកចិត្តទុកដាក់ ការលក់ដូរក្នុងសាលារៀន ការហាត់ប្រាណ គាំទ្រសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់សិស្ស ឲ្យបានល្អប្រសើរបន្ថែមទៀត។ ថ្លែងបែបនេះ របស់លោកអនុរដ្ឋលេខាធិការ...