ប៉េកាំង៖ កិច្ចប្រជុំមួយ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសម្ព័ន្ធរដ្ឋាភិបាល ស្វ័យប្រជាធិបតេយ្យតៃវ៉ាន់ ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Su Hui អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានគណៈកម្មាធិការកណ្តាល នៃសម្ព័ន្ធរដ្ឋាភិបាល ស្វ័យប្រជាធិបតេយ្យតៃវ៉ាន់ បានចូលរួមក្នុងកិច្ចប្រជុំនេះ និងថ្លែងសុន្ទរកថា។ ប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំ នៃសម្ព័ន្ធរដ្ឋាភិបាលស្វ័យភាព...
បរទេស៖ មន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងស្វែងរក ការ “ឈ្លានពាន” ដែនទឹក និងដែនអាកាសរបស់កោះនេះ បន្ទាប់ពីប្រទេសចិនបានប្រកាស “ប្រតិបត្តិការយោធាគោលដៅ” ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រឌិត និងការផ្សាយភូតកុហក និងពាក្យចចាមអារ៉ាម គ្រប់បែបយ៉ាង ដើម្បីបន្ទាបបន្ថោកចិន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន ក្នុងនាមបញ្ហាសិទ្ធិមនុស្ស។ លោកបានលើកឡើង នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken...
ប៉េកាំង៖ សភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន។ គណៈកម្មាធិការកិច្ចការបរទេស NPC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា “America CompETES Act of 2022” ដែលទើបអនុម័តដោយ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសចិនតវ៉ាយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការគំរាមកំហែង របស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវ ការអនុវត្តខុសរបស់ខ្លួន នេះជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសចិន។ ម្សិលមិញនេះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ហាមឃាត់ ការនាំចូលពីតំបន់ស៊ីនជាំង របស់ប្រទេសចិន ចំពេលមានការព្រួយបារម្ភ អំពីការងារដោយបង្ខំរបស់...
ប៉េកាំង ៖ សេចក្តីថ្លែងការណ៍ ដែលចេញបន្ទាប់ពីកិច្ចប្រជុំ មិនបាននិយាយដោយផ្ទាល់ ពីប្រទេសចិននោះទេ ប៉ុន្តែរបៀបវារៈរបស់ ពួកគេច្បាស់ ជាជាប់ទាក់ទងនឹង ការកើនឡើង នៃអំណាចអាស៊ីមួយនេះ រួមទាំងការទាមទារទឹកដី របស់ខ្លួន នៅក្នុងដែនទឹកជុំវិញក៏ដូចជា ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ។ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកស្រី ហួ ឈុនយីង...
បរទេស៖ អ្វីដែលគេហៅថា ការសន្ទនាសន្តិសុខត្រីមាស ដែលត្រូវបានគេស្គាល់ច្បាស់ថា Quad គឺជាកិច្ចព្រមព្រៀងសន្តិសុខ ក្រៅផ្លូវការរវាងសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌានិងជប៉ុន ដែលត្រូវបានរៀបចំឡើង យ៉ាងច្បាស់លាស់ដើម្បីប្រឈមមុខ នឹងយោធានិងការទូតរបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិនថា ប្រទេសចិនប្រឆាំងនឹង...
ប៉េកាំង៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រី គ្រោងនឹងជួបជាមួយ អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន។ ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។ ដើម្បីធ្វើឱ្យការចរចា រវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និងធ្វើការជាមួយប្រទេសចិន...
បរទេស៖ អជ្ញាធរក្រុងហុងកុងនៅសប្តាហ៍នេះ បានបង្ហាញតួលេខថាមនុស្សសរុប១១៧នាក់ ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់ ថ្មីស្តីអំពីសន្តិសុខជាតិ ដែលត្រូវបានអនុម័តកាលពី មួយឆ្នាំកន្លងមកហើយនោះដែល ក្នុងនោះច្រើនជាង៦០នាក់ ជាក្រុមមនុស្សមានប្រភពមកពីអ្នក នយោបាយសកម្មជននិងក្រុមអ្នកកាសែតព្រម ទាំងនិស្សិតផងដែរ។ រំលឹកដែរថាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តឲ្យក្រុងហុងកុងក្នុងការប្រើប្រាស់ច្បាប់សន្តិសុខ ជាតិថ្មីមួយនៅបន្ទាប់ពីសកម្មភាពអំពើហិង្សា ពាសពេញក្រុងពីសំណាក់ក្រុម អ្នកគាំទ្រប្រជាធិបតេយ្យបាន កើតឡើងអស់រយៈពេលជាច្រើនខែ។ ច្បាប់ថ្មីនឹងអនុញ្ញាតិឲ្យក្រុងហុងកុងក្នុងការ ដោក់ទោសទៅលើសកម្មភាពទាំងឡាយ ណាដែល...
ប៉េកាំង៖ ទីក្រុងប៉េកាំង បានចោទប្រកាន់អង្គការណាតូ ពីបទបំផ្លើសការគំរាមកំហែង ពីប្រទេសចិន និង “បង្កើតការប្រឈមមុខគ្នា” បន្ទាប់ពីការសន្យាពី សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹង “បញ្ហាប្រឈមជាប្រព័ន្ធ” ដែលបានដាក់ចេញដោយ គោលនយោបាយរបស់ខ្លួន។ មេដឹកនាំណាតូ បានប្តេជ្ញាចិត្តនៅថ្ងៃច័ន្ទនេះខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបន្តទំនាក់ទំនងអាត្លង់ទិក របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង របស់លោកជាមួយសម្ព័ន្ធមិត្ត។...