ព័ត៌មានអន្តរជាតិ
ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរុស្សី ធ្វើឲ្យក្រុមហ៊ុនលោកខាងលិច ខាតបង់ ជាង១០០ពាន់លានដុល្លារ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសំខាន់ៗរបស់អឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ដោយសារទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅរុស្សី កន្លងមកនោះជាលទ្ធផលបានរងការខាតបង់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដល់១០០ពាន់លានអឺរ៉ូ ឬត្រូវជា១១០ពាន់លានដុល្លារ។ ប្រភពដដែលបានសរសេរទៀតថា របាយការណ៍ស្រាវជ្រាវដែលបានធ្វើឡើង ជាមួយនឹងក្រុមហ៊ុនធំៗរបស់អឺរ៉ុប ចំនួនជាង៦០០ក្រុមហ៊ុននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ដោយបង្ហាញថា ក្រុមហ៊ុនចំនួន១៧៦បានចុះខ្សោយនៃទ្រព្យសកម្ម ការគិតថ្លៃទាក់ទងនឹងការប្តូរប្រាក់បរទេស និងការចំណាយផ្សេងទៀតដែលជាលទ្ធផល នៃការលក់ ការបិទ ឬកាត់បន្ថយអាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ តួលេខសរុបនេះមិនរាប់បញ្ចូលផលប៉ះពាល់ ដោយម៉ាក្រូសេដ្ឋកិច្ចដោយប្រយោលពីជម្លោះអ៊ុយក្រែន ដូចជាតម្លៃថាមពល...