ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា “សម្រាប់ប្រទេសកម្ពុជា និងបណ្ដាសមាជិក អាស៊ានទាំងអស់ មិនទាន់មានភាពធន់ក្នុងការឆ្លើយតបនឹងបញ្ហាថ្មីនេះនៅឡើយ ដែលបញ្ហាទាំងនោះ រួមមាន ព័ត៌មានក្លែងបន្លំ, ការវាយប្រហារ តាមរយៈព័ត៌មាន, និងដំណឹងក្លែងក្លាយ”។ នេះជាប្រសាសន៍ របស់លោកក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត ឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបាន ដោយជោគជ័យ។ សម្រាប់អនុសាសន៍ណែនាំចំណុចទី១០...
ភ្នំពេញ ៖ លោក គិន ភា មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិតសភា កម្ពុជា បានបង្ហាញក្តីរំពឹងទុកជាមុនថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជាថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែតជាឈាមថ្មី នឹងអនុវត្តគោល នយោបាយ ការបរទេស ប្រកបដោយភាព បត់បែន និងឆ្លាតវៃ ជាពិសេសកាន់តែធ្វើឲ្យមាន ទំនាក់ទំនងយ៉ាងស៊ីជម្រៅ...
ភ្នំពេញ៖ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃរាជបណ្ឌិតសភា កម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ ខាងប្រវត្តិសាស្ត្រនិងនយោបាយ តែមិនអាចប្រើវា ជាបករណ៍អូសទាញ ឱ្យសហគមន៍អន្តរជាតិ ចូលពាក់ព័ន្ធ ដោះស្រាយ បញ្ហាផ្ទៃក្នុងកម្ពុជា។ ការលើកឡើង របស់លោក គិន ភា បែបនេះ...
ផែនការរបស់ អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទី២ នៃការសិក្សាអំពីដើមកំណើត នៃជំងឺកូវីដ ១៩ ត្រូវបានដាក់ចេញ ដោយឯកតោភាគី ដោយលេខាធិការដ្ឋាន អង្គការសុខភាពពិភពលោក ដោយមិនទទួលបាន ការយល់ព្រមពីរដ្ឋសមាជិកទាំងអស់។ រហូតមកដល់ពេលនេះ ប្រទេសចំនួន៧០ បានសម្តែងការប្រឆាំងចំពោះ ការធ្វើនយោបាយ នៃការរកដើមកំណើតវីរុស និងបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការគាំទ្ររបាយការណ៍សិក្សា ចិន-WHO តាមរយៈការផ្ញើសំបុត្រ...
នៅពេលសម្លឹង ទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែង មានមោទនភាពចំពោះជាតិខ្លួន ដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយ នៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ ណាអាចប្រមាថបាន។ បុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាព នេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ...
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០១សប្ដាហ៍។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក...