ភ្នំពេញ៖យុវជនរស់នៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រមួយរូប បានបង្ហាញពីមហិច្ឆការបស់ខ្លួន ចង់ក្លាយជាវីរបុសជួយគ្រួសារ ឱ្យរួចផុតពីភាពលំបាក និងការជំពាក់បំណុលគេ ឱ្យដូចទៅនឹងប្រសាសន៍ណែនាំ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា កើតមានជាកូនអ្នកក្រ សូមកុំតូចចិត្ត ប៉ុន្តែយើងត្រូវរៀន ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសឱ្យបានល្អ ដើម្បីមានមុខជំនាញមួយ ច្បាស់លាស់នៅថ្ងៃអនាគត នោះយើងនឹងក្លាយជាវីរបុស ជួយសង្គ្រោះគ្រួសារ...
ភ្នំពេញ៖“រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ” នេះជាពាក្យសម្តីរបស់យុវជនមួយរូប ដែលជាសិក្ខាកាម កំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត ។ លោក ធឹង ណារ៉ូ ជាយុវជនមួយរូប ដែលបានបោះបង់ចោលការសិក្សា ដោយសារតែគ្រួសារក្រីក្រ មិនមានលទ្ធភាពសម្រាប់សិក្សាបន្ត។ បច្ចុប្បន្ន ណារ៉ូ បានចូលរួម«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ...
ភ្នំពេញ៖ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹង ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាស កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។ បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួម មានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហកទូទាំងប្រទេស...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៩០នាក់ ការផ្សារអគ្គិសនី...
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូបករណ៍ដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញចំនួន ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយថវិការដ្ឋអស់ចំនួន ៤ ២២៧ ០៤៧ ៤៣១ ០០០ រៀល ស្មើនឹងប្រមាណ ១ ០៥៦ លានដុល្លារ៕
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់អ្នកផលិតឱសថទូទៅជិត៣០ដើម្បីផលិតថ្នាំគ្រាប់ molnupiravir របស់ក្រុម ហ៊ុន Merck & Co ដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំដែលគេមើលឃើញថា ជាអាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។ ឱសថប្រឆាំងមេរោគ...
ភ្នំពេញ៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្ដឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ខែមករា-កញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមអធិតីភាព សម្ដេច ស...
ប៉ុន្មានឆ្នាំចុកក្រោយនេះ ភូមិ Ma` Anshan ក្រុង Chifeng ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងរបស់ចិនបានលុបបំបាត់ភាពក្រីក្រ តាមរយៈការអភិវឌ្ឍឧស្សាហកម្មក្នុងភូមិ ដែលបានផ្តោតសំខាន់លើវិស័យអេកូឡូស៊ី និងទេសចរណ៍ បានជួយអ្នកភូមិបង្កើនប្រាក់ចំណូល។ ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះរបស់អ្នកភូមិឈ្មោះ ZhangGuoli បានទទួលភ្ញៀវពិសេសមួយរូប គឺលោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកាលនោះកំពុងចុះពិនិត្យការងារនៅភូមិភាគម៉ុងហ្គោលីក្នុង។ លោកបានមើលពីស្ថានភាពនៃទីធ្លា បន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ បន្ទប់ទឹកជាដើម ហើយលើកឡើងថា៖ “ជនបទបានអភិវឌ្ឍហើយ បរិស្ថាសល្អហើយ ជីវភាពនៅជនបទក៏កាន់តែល្អប្រសើរដែរ។ យើងត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ និងបរិស្ថានរស់នៅក្នុងភូមិ ជាពិសេសការងារគ្រប់គ្រងសំរាមនិងទឹកកខ្វក់ បដិវត្តន៍បន្ទប់ទឹក កែលម្អទេសភាពក្នុងភូមិជាដើម ដើម្បីកសាងជនបទឱ្យកាន់តែស្រស់ស្អាត។” បន្ទាប់ពីបានឃើញថា ការគ្រប់គ្រងភូមិមានសណ្តាប់ធ្នាប់ អ្នកភូមិរស់នៅយ៉ាងមានសុភមង្គល លោក Xi Jinping សប្បាយចិត្តណាស់ហើយបានលើកឡើងថា ឧស្សាហកម្មជាឬសគល់នៃការអភិវឌ្ឍ។ ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍឱ្យស្របនឹងលក្ខណៈពិសេសនៃកន្លែងពាក់ព័ន្ធ អនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ខុសៗ គ្នាដែលសមស្របនឹងស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ដើម្បីឱ្យការអភិវឌ្ឍឧស្សាហកម្មក្នុង ភូមិអាចដើរតួនាទីខ្លាំងក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករ។ ថ្ងៃនោះ តំណាងមហាជនមកពីក្រុងChifengចំនួន១០នាក់ ក៏បានទៅដល់ផ្ទះអ្នកភូមិដែរហើយលោក Xi Jinping បានជួបសំណេះសំណាលជាមួយពួកគេ។ កាលពីអំឡុងពេលមហាសន្និបាត នៃសភាទាំងពីរទូទាំងប្រទេសចិន ឆ្នាំ២០១៨ កម្មាភិបាលភូមិ Xiaomiaozi បានឆ្លៀតឱកាលបើកកិច្ចប្រជុំដើម្បី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២១ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលបញ្ជាក់ថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...