ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺថា ដោយសារផ្លូវជាតិលេខ៦ A មានគ្រោះថ្នាក់ចរារណ៍កើតឡើងច្រើនទើប បញ្ជាដាក់គោលដៅពិនិត្យចរាចរណ៍២កន្លែង។ នេះបើយោងតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ការបំភ្លឺនេះ ក្រោយមានការចែកចាយសារសំឡេងមួយបន្តគ្នាថា ហេតុអ្វីនៅក្នុងខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A មានគោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន ២គោលដៅ ។ ក្នុងសារនោះក៏ បាននិយាយថា បទបញ្ជារបស់ថ្នាក់ដឹកនាំ ហាមមិនឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក...
ភ្នំពេញ ៖ បើតាមមន្ត្រីជាន់ខ្ពស់ របស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានបញ្ជាក់ថា កត្តាគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ភាគច្រើនបណ្តាល មកពីការប្រើប្រាស់គ្រឿងស្រវឹង ការប្រើគ្រឿងញៀន ការមិនគោរពច្បាប់ និងប្រើប្រាស់ទូរស័ព្ទ នៅពេលកំពុងបើកបរ ។ ការបញ្ជាក់នេះ ខណៈដែលគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ...
ភ្នំពេញ ៖ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង៦ព្រឹក លើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានធ្វើឲ្យកម្មករ-កម្មការិនីជិះក្នុងរថយន្ត២នាក់រងរបួសនោះ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញថា មានកម្មករ៥នាក់បានផ្ទុកជំងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបង្កឡើងដោយរថយន្តដឹកកម្មករគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៣១ថ្ងៃ ខែឧសភា ឆ្នាំ២០២១ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថា រយៈពេល១ ខែនៅទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១៨១ករណី (យប់៨១ករណី) បណ្តាលឱ្យមនុស្សចំនួន ១០៣នាក់បានស្លាប់,...
ភ្នំពេញ៖ ក្នុងឱកាសនៃទិវាក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់១៧នាក់ (ស្រី៣នាក់) និងរបួសស្រាល ៧នាក់ ក្នុងនោះកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១៤លើក។ នេះបើតាមយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕