មីយ៉ានម៉ា៖ អាជ្ញាធរប្រទេសមីយ៉ានម៉ា បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៤៤នាក់បានស្លាប់ និងជាង ៧០០នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស កាលពីរសៀលថ្ងៃសុក្រ។ នេះបើយោងតាមការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក (USGS)ថា គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រ ដោយបានដួលរលំអគារជាច្រើននាក់ រងរបួស និងបានបញ្ជូនការរញ្ជួយទៅឆ្ងាយដល់ប្រទេសថៃ...
បរទេស៖ សេវាតាមដានការរញ្ជួយដីបាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារ ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ដែលប៉ះពាល់ដល់ទីក្រុងបាងកក ក៏ដូចជាមនុស្សរាប់រយនាក់ បានរត់ចេញពីអគារនានាក្នុងរាជធានីរបស់ថៃ ដោយភាពភ័យស្លន់ស្លោ បន្ទាប់ពីការរញ្ជួយ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា មិនមានការបញ្ជាក់ណាមួយភ្លាមៗណាមួយពីប្រទេសមីយ៉ាន់ម៉ា អំពីការខូចខាតបន្ទាប់ពីការរញ្ជួយដីដែលការស្ទាបស្ទង់ ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា មានកម្រិត...
(VLADIVOSTOK)៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃឧបទ្វីប Kamchatka របស់ប្រទេសរុស្ស៊ី ដែលព័ត៌មានដំបូងបានបង្ហាញថា មិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះអ្វីនោះទេ ។ យោងតាមបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ហៅកាត់ថា (RAS) បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅម៉ោង២២និង១០នាទីម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង១៩និង១០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ដែលមានចំណុចកណ្តាល នៃការរញ្ជួយដីស្ថិតនៅចម្ងាយ ១១៨គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង...
តៃប៉ិ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់ និងជាង១.០០០នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់ ដែលបានបំផ្លាញអគាររាប់សិបខ្នង និងបានជំរុញឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងទៅដល់ប្រទេសជប៉ុន និងហ្វីលីពីន ។ គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រមុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) ដែលមានចំណុចកណ្តាល ១៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien...
ហ្សាការតា៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងអាកាសធាតុ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើង នៅភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីស្ថិតនៅទីតាំង ១២៨គីឡូម៉ែត្រ ភាគអាគ្នេយ៏នៃតំបន់ Bolaang Mongondow ខាងកើតដែលមានជម្រៅ ១០គីឡូម៉ែត្រ ស្ថិតនៅក្រោមបាតសមុទ្រ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ថា អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា បានកើនដល់លើស២០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ ដោយនៅសល់មនុស្សតែជាង១០០នាក់ប៉ុណ្ណោះ នៅតែមិនទាន់រាប់បញ្ចូល ។ គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័របានបំផ្លាញ និងធ្វើឲ្យដួលរលំអគារ បណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីប Noto...
តូក្យូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅថ្ងៃចូលឆ្នាំថ្មីនៅភាគកណ្តាលប្រទេសជប៉ុន បានកើនឡើងដល់ ១៦៨ នាក់កាលពីថ្ងៃច័ន្ទ ដោយមានជាង ៣០០ នាក់កំពុងបាត់ខ្លួន ដោយសារតែព្រិល និងភ្លៀងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងការខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរអ្នករស់រានមានជីវិតទៅកាន់សណ្ឋាគារ ចំពេលមានការភ័យខ្លាចនៃ ការរីករាលដាលនៃកូវីដ-១៩ នៅក្នុង មជ្ឈមណ្ឌលជម្លៀស។ រដ្ឋាភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលបាត់ខ្លួន បានបានកើនឡើងជាង ១០០នាក់ទៀត...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធំនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៨៤នាក់ នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាល នៃប្រទេសជប៉ុន ខណៈចំនួនមនុស្សដែលមិនទាន់បានរាប់បញ្ចូលបានកើនឡើងដល់១៧៩នាក់ហើយ គិតត្រឹមម៉ោង១៨និង០០នាទីម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ ខណៈរយៈពេល៧២ម៉ោងដ៏សំខាន់សម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបិទបញ្ចប់ ។ គ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត និងតំបន់ជុំវិញរបស់ខ្លួនកាលពីថ្ងៃចន្ទ ។...
វ៉ាជីម៉ា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានព្យាយាម ស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ ខណៈដែលអាជ្ញាធរបានព្រមានអំពីគ្រោះបាក់ដី និងភ្លៀងធ្លាក់ចុះខ្លាំងក្រោយពី មានការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានបណ្តាលឲ្យ ស្លាប់មនុស្សតិចបំផុតចំនួន ៦២នាក់ ។ គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដែលបានវាយប្រហារមកលើខេត្ត Ishikawa នៅលើកោះសំខាន់នៃ ខេត្ត...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារការរញ្ជួយដី ដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីដែលបានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការខូចខាតជាច្រើនពីការរញ្ជួយដី ដែលទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា មានកម្រិត ៧.៦រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្ត Ishikawa លើកោះ Honshu...