ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះ ឆ្នោតជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះ នៅក្នុងបញ្ជីជាង៩លាន២សែននាក់។ លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឭល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២ថ្ងៃត្រង់ ៕
ភ្នំពេញៈ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យរក្សាភាព ស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា យោងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ឈប់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបចោលការផាកពិន័យលោក គង់ រ៉ៃយ៉ា តំណាងគណបក្សភ្លើងទៀនចំនួន៥លានរៀល ព្រមទាំងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជន គណបក្សភ្លើងទៀនទាំង១៥រូប ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ក្រោយក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបើកសវនាការជាសាធារណៈ ដោះស្រាយសំណុំរឿងចំនួន២ កាលពីថៃ្ងទី២ ខែមិថុនា ឆ្នាំ២០២២ ។ បណ្តឹង២ករណីនេះ សុទ្ធតែពាក់ព័ន្ធសកម្មភាព...
ភ្នំពេញ៖ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមគណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំង ដើម្បីទៅធ្វើសកម្មភាព នៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្ក អសន្តិសុខនោះឡើយ។ យោងតាមសេចក្ដីណែនាំរបស់ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ និង គ.ជ.ប នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចព្យួរសិទ្ធិ បោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទីអាទិត្យ ទី៥ ឆ្នាំ២០២២។ សូមបញ្ជាក់ថា ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាំងពីថ្ងៃឃោសនាបោឆ្នោតមក រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប ទទួលបាន បណ្ដឹង៣៣បណ្តឹង ដែលភាគច្រើន គឺគណបក្សប្រជាជនកម្ពុជា ប្តឹងគណបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមាក់ងាយ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចពន្យារពេល ៣ថ្ងៃទៀត សម្រាប់ការដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅកម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាត ឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោត នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ដែលខ្លួន...