បរទេស៖ ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានអនុម័តថ្នាំវ៉ាក់សាំងកូវីដ ១៩ដូសទី៤ សម្រាប់ប្រជាជនខ្លួនដែលងាយរង់គ្រោះបំផុត ស្របពេលដែលករណីមេរោគកូរ៉ូណា មានការផ្ទុះកើនឡើងលើពិភពលោក ជាមួយនឹងការរាលដាលឆ្លងនៃជម្ងឺកូវីដ១៩ប្រភេទអូមីក្រុង។ លោក Nachman Ash ជាអគ្គនាយកនៃក្រសួងសុខាភិបាល បានប្រកាសការអនុម័តនោះ នៅក្នុងអំឡុងសន្និសីទកាសែតមួយ និងបាននិយាយថា អុ្នកទាំងឡាយណា ដែលមានប្រព័ន្ធភាពស៊ាំខ្សោយ នឹងត្រូវបានផ្តល់ឲ្យនូវដូសជំរុញជុំថ្មីបំផុតនេះ។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសឲ្យអាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យនាំក្មេងពីអាយុ១២-១៨ឆ្នាំទៅ ចាក់វ៉ាក់សាំងកូវីដដូសទី៣ ចាប់ពីថ្ងៃ៣ មករា ទៅ ក្រោយបានចាក់ដូសទី១ និងដូសទី២ មានគម្លាតរយៈពេលចាប់ពី៤ខែឡើង នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាលើកចុងក្រោយ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ។ ខាងក្រោមនេះជាឯកសារឧបសម្ព័ន្ធ ស្តីពី ការកែសម្រួលទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូស ជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៖
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូង នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមីឬភរិយា) នៅក្នុងរាជធានីភ្នំពេញ បានសម្រុកមកចាក់វ៉ាក់សាំងនេះ តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពបានល្អប្រសើរ...