ព័ត៌មានអន្តរជាតិ
ចិនចេញច្បាប់ សន្តិសុខជាតិ លើវិនិយោគបរទេស
បរទេស៖ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានចេញច្បាប់ថ្មីសម្រាប់ការពិនិត្យពិចារណា លើវិនិយោគបរទេស ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ហើយនេះគឺជាវិធានការកាន់តែធំទូលាយ ដែលចិនទទូចថា មិនមែនជាការគាំទ្រដល់ការគាំពារនិយម។ ប្រព័ន្ធត្រួតពិនិត្យ ដែលប្រកាសដោយគណៈកម្មាធិការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិនេះ គ្រប់ដណ្ដប់លើវិនិយោគបរទេសនានា ក្នុងវិស័យយោធា និងការសម្រេចត្រួតពិនិត្យភាគហ៊ុននៅក្នុងវិស័យនានា ដូចជាវិស័យថាមពល ធនធានធម្មជាតិ កសិកម្ម អ៊ីនធឺណេត បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុជាដើម។ តាមសេចក្តីរាយការណ៍ គណៈកម្មាធិការនោះ បាននិយាយប្រាប់ដូច្នេះថា...